រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

  • 2.3ពាន់
  • ដោយ Admin

ទិដ្ឋភាពទូទៅ

កំពង់ស្ពឺ ​ខេត្ត​មួយ​ក្នុងចំណោម ២៥ រាជធានី ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយមាន​ចម្ងាយ ៤៨ គីឡូម៉ែត្រ ខាងលិច​រាជធានី​ភ្នំពេញ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តកណ្តាល និងខេត្ត​តាកែវ ខាងត្បូង​ជាប់​នឹង​ខេត្តតាកែវ និង​ខេត្តកំពត ខាងលិច​ជាប់​នឹង​ខេត្ត​ព្រះសីហនុ និងខេត្តកោះកុង ខាងជើងជាប់​នឹងខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិសាត់។

ខេត្តកំពង់ស្ពឺ ចែកជា ៧ ស្រុក ១ ក្រុង និង​មាន ៨២ ឃុំ និង៥ សង្កាត់ ភូមិ​មាន​ចំនួន ១,៣៧៩ ក្នុងនោះភូមិមាន​ក្របខ័ណ្ឌចំនួន ១,៣៦៨ ភូមិ និងភូមិអត់ក្របខ័ណ្ឌមានចំនួន ១១ ភូមិ។ មាន​ផ្ទៃដី​សរុប ៦,៩៦៩.៦៣ គីឡូម៉ែត្រ​ការ៉េ មានប្រជាពលរដ្ឋ​សរុប​ចំនួន ​៨៤៨,០៧៦ នាក់ ក្នុងនោះស្រ្តីមានចំនួន ៤៣១,៩៦២ នាក់ មានគ្រួសារ​សរុបចំនួន ១៧៨,៥៩០ គ្រួសារ ក្នុងនោះគ្រួសារប្រកបរបរកសិកម្មមានចំនួន​ ៧២.៩% និង​មាន​ដង់ស៊ីតេប្រជាពលរដ្ឋ ១២៣ នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ ។ ខេត្តមានវិស័យ​កសិកម្មជា​វិស័យ​ស្នូល និងមាន​វិស័យចម្បងផ្សេងៗទៀតដូចជា វិស័យធនធានទឹក អប់រំ សុខាភិបាល និងវិស័យការងារ ក្រៅពីនេះក៏មានការ​ប្រើប្រាស់​ដីធ្លី ធនធាន​ធម្មជាតិ រដ្ឋបាល និងសន្តិសុខ។