រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

(សាកល្បង) ​សក្តានុពលវិនិយោគ

  • 2.9ពាន់
  • ដោយ Admin

១-វិស័យកសិកម្ម ៖ ការសម្រេចល្បឿនអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយភាពក្រីក្របានខ្លាំង ជាពិសេសនៅជនបទ អាស្រ័យជាបឋមលើការលើកស្ទួយការចូលរួមចំណែករបស់វិស័យកសិកម្ម និងអនុវិស័យ ឬផ្នែកនានារបស់វិស័យនេះ ដូចជាផ្នែកចិញ្ចឹមសត្វ ការដាំដុះដំណាំស្រូវ ដំណាំរួមផ្សំ ដំណាំអចិន្ត្រៃយ៍ ដំណាំឧស្សាហកម្ម ជលផល និងព្រៃឈើ ក៏ដូចជាឧស្សាហកម្មកែច្នៃក្នុងស្រុក ជាពិសេសជម្រុញការផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ ក្នុងវិស័យកសិកម្មឱ្យដល់កសិករ។ ខេត្តកោះកុង មានប្រជាជនដែលប្រកបមុខរបរកសិកម្ម ចម្បងមានចំនួន ៦១,១០ភាគរយ នៃចំនួនប្រជាជនសរុបចំនួន ១៣០,៨៦៨ នាក់។