រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធី​ប្រកាស​ដាក់ឲ្យ​ដំណើរការ​រចនា​ស​ម្ព័ន្ធ​ថ្មី​ ​នៃ​រដ្ឋបាល​ក្រុង​ច្បារ​មន​ ​ខេត្ត​កំពង់ស្ពឺ​

  • 605
  • ដោយ Admin

កំពង់ស្ពឺ​ ​នៅព្រឹកថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​ឯកឧត្តម​ ​កង​ ​វណ្ណា​រ៉ូ ​អភិបាលរងខេត្តកំពង់ស្ពឺ​ ​បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនា​ម្ព័ន្ធ​ថ្មី​ ​នៃរដ្ឋបាលក្រុងច្បារមន​ ​ខេត្តកំពង់ស្ពឺ​ ​ដោយមានការចូលរួមពីលោក​ ​លោកស្រីប្រធានមន្ទីរ​ ​អង្គភាពជុំវិញខេត្ត​ ​ដែលរៀបចំធ្វើឡើងនៅសាលាក្រុងច្បារមន



គួរបញ្ជាក់ផងដែរការដាក់ឲ្យដំណើរការនូវរចនា​ម្ព័ន្ធ​ថ្មីនៃរដ្ឋបាលក្រុង​/​ស្រុក​/​ខណ្ឌនាពេលនេះ​ ​មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិបន្ថែមទៀត​ ​គឺ
​-​ការគ្រប់គ្រងរដ្ឋបាលក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ​ ​ដើម្បីបង្កើត​ ​ជំរុញ​ ​និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ ​ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ​ ​និង​វិ​សហមជ្ឈការ​ ​ការបង្កើតឡើងនូវរដ្ឋបាលឯកភាពនៅថ្នាក់ក្រោមជាតិ​ ​គឺសំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ​ ​ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន


​-​ការផ្លាស់ប្តូរនូវខ្សែគណនេយ្យ​ ​និងរបៀបរបបនៃការ​បំ​ពេញការងារ​ ​មានន័យថា​ ​រដ្ឋបាលក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ដែលជាតំណាង​ឱ្យ​រាជរដ្ឋាភិបាល​ ​និងក្រសួង​ ​ស្ថាប័ន​ ​នៅថ្នាក់រដ្ឋបាលរបស់ខ្លួន​ ​ត្រូវដើរតួនាទីក្នុងការសម្របសម្រួល​ ​ដឹកនាំគ្រប់សកម្មភាព​ ​កិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ ​ហើយរដ្ឋបាលក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល​ ​និងក្រសួង​ ​ស្ថាប័ន​ ​ចំពោះ​វិ​​័​ដែលក្រសួង​ ​ស្ថាប័ននីមួយៗ​ ​ទទួលខុសត្រូវ​ ​​ ​ផ្អែកតាមខ្សែគណនេយ្យភាពថ្មីនេះ​ ​រដ្ឋបាលក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ជាខ្សែបណ្តោយនៃក្រសួង​ ​ស្ថាប័ននីមួយៗ​ ​ជំនួស​ឱ្យ​ការិយាល័យជំនាញដែលបានរៀបចំនាពេលកន្លងមក​ ​ហេតុនេះ​ ​ក្រសួង​ ​ស្ថាប័ន​ ​មន្ទីរ​ ​អង្គភាពជំនាញនៅថ្នាក់រាជធានី​ ​ខេត្ត​ ​ដែលត្រូវអនុវត្តសកម្មភាព​ ​កិច្ចការងារណាមួយនៅថ្នាក់ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​គឺត្រូវធ្វើកិច្ចសហការ​ ​និងទំនាក់ទំនងជាមួយរដ្ឋបាលក្រុង​ ​ស្រុក​ ​ខណ្ឌដោយផ្ទាល់ទៅលើ​វិ​​័​ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន

អត្ថបទទាក់ទង