រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២​០​១​៩​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២​០​២​០

  • 1.4ពាន់
  • ដោយ Admin

កំពង់ស្ពឺនាព្រឹកថ្ងៃទី​ ​​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ស្ពឺ​ ​បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ​ ​និងលើកទិសដៅការងារឆ្នាំ​ ​របស់រដ្ឋបាលខេត្តកំពង់ស្ពឺ​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​យឹម​ ​សុខុម​ ​ប្រធានក្រុមប្រឹក្សាខេត្ត​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាល​ ​នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​ ​

ក្នុងពិធីបើកសន្និបាតនេះ​ ​ក៏មានការអញ្ជើញចូលរួមពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​សមាជិកក្រុមប្រឹក្សាខេត្ត​ ​គណៈអភិបាលខេត្ត​ ​ថ្នាក់ដឹកនាំ​ ​មន្ទីរ​ ​អង្គភាព​ ​កងកម្លាំង​ ​សមត្ថកិច្ច​ ​មន្ត្រីរាជការ​ ​ក្រុមប្រឹក្សា​ ​គណៈអភិបាលក្រុង​ ​ស្រុក​ ​ក្រុមប្រឹក្សាឃុំ​ ​សង្កាត់​ ​ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត​ ​

សូមជម្រាបផងដែរថា​ ​អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ​ ​​ ​និងលើកទិសដៅឆ្នាំ​ ​នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ​ ​ហើយនឹងរៀបចំពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ​ឆាយ​ ​ថន​ ​ទេសរដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងផែនការ​ ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

នៅក្នុងអង្គសន្និបាតនេះផងដែរ​ ​ក៏មានការធ្វើបទបង្ហាញ​ ​បទអន្តរាគមន៍​ ​ពីបណ្តាមន្ទីរ​ ​អង្គភាព​ ​ក្នុងខេត្ត​ ​ដែលផ្តោតសំខាន់លើការងារអនុវត្តកន្លងមក​ ​ការផ្តល់សេវា​ ​បញ្ហាប្រឈមនានា​ ​ដំណោះស្រាយ​ ​និងការងារដែលត្រូវអនុវត្តបន្តផងដែរ​ ​

អត្ថបទទាក់ទង