ពិធីសម្ពោធ គម្រោង បុរី ឈុន ទីន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកលោកស្រី តំណាងមន្ទីរ អង្គភាព ជុំវិញខេត្ត និងលោក លោកស្រីអាជីវករ តំណាងក្រុមហ៊ុន ជាច្រើនរូបទៀត ប្រព្រឹត្តទៅថ្ងៃអាទិត្យ ៨ កើត ខែផល្គុន ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២០ នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕

