រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធី​ក្រុងពាលី​សាងសង់​ស្ដូប​មិត្តភាព​កម្ពុជា​វៀតណាម​

  • 554
  • ដោយ Admin

កំពង់ស្ពឺ​÷ ​ពិធីក្រុងពាលីសាងសង់ស្ដូបមិត្តភាពកម្ពុជាវៀតណាម​ ​ធ្វើឡើងវិញនៅតាមបណ្ដាខេត្តនានា​ ​ទូទាំងប្រទេសកម្ពុជា​ ​ពិសេសក្នុងខេត្តកំពង់ស្ពឺនាថ្ងៃនេះ​ ​គឺចង់បង្ហាញដល់កូនខ្មែរ​ ​ជំនាន់ក្រោយ​ ​បានដឹងនូវប្រវត្តិសាស្ត្រដ៏ជូរចត់ដែលពុំអាចបំភ្លេចបាន​ ​ហើយយុទ្ធជនយើងខិតខំតស៊ូរើបម្រះ​ ​រំដោះប្រទេសជាតិ​ ​រហូតបានជ័យជំនះ​ ​ចេញពីរបបអាវខ្មៅឆ្នាំ​ ​ខែ​ ​ថ្ងៃ​ ​ដែលដែលរបបនេះបានកាប់សម្លាប់ឥតរើសមុខ​ ​ដូចជា​÷ ​សាស្ត្រាចារ្យ​ ​បញ្ញា​័ន្ដ ​លោកគ្រូ​ ​អ្នកគ្រូ​ ​សិស្សានុសិស្ស​ ​អ្នកចេះដឹង​ ​និងធ្វើទារុណកម្ម​ ​កាប់សម្លាប់ប្រជាជនស្លូតត្រង់ឥតត្រាប្រណី​ ​ព្រមទាំងបង្អត់អាហារ​ ​ធ្វើបាប​ ​និងសម្លាប់ជាតិសាសន៍ឯងដូចសត្វធាតុ​ ​កូនលែងស្គាល់ឪពុក​ ​ម្ដាយ​ ​ដូចដោយចោទថា​ ​ជាខ្មាំង​ ​ជាស៊ីអាយ​អេ ​ជាអាយ៉ង​ ​ឯកឧត្តម​ ​ញ៉ែម​ ​វ៉ាលី​ ​ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី​ ​អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ​មានប្រសាសន៍បែបនេះ​ ​គ្រាដែល​ ​ឯកឧត្តម​ ​អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីសាងសង់ស្ដូប​ ​មិត្តភាពកម្ពុជាវៀតណាម​ ​ស្ថិតនៅក្នុងភូមិទួលគោក​ ​សង្កាត់ស្វាយក្រវ៉ាន់​ ​ក្រុងច្បារមន​ ​ខេត្តកំពង់ស្ពឺនារសៀលថ្ងៃទី​ ​​ ​ខែមីនា​ ​ឆ្នាំ​ ​
ឯកឧត្តមបានបន្តទៀតថា​÷ ​ការសាងសង់នេះ​ ​គឺមានរយៈពេលជាក់លាក់​ ​ហើយសំណង់​ ​ត្រូវមានគុណភាព​ ​និងមានសួនច្បារសម្រាប់ប្រជាជនដើរលំហែ​ ​និងហាត់ប្រាណ​ ​ដោយមានដាំស្មៅ​ ​និងកូនឈើនៅក្នុងសួន​ ​ដើម្បី​ឱ្យ​មានសោភ័ណភាពនៅក្នុងតំបន់ទីក្រុងនេះផងដែរ

គួរបញ្ជាក់ផងដែរថា​ ​ពិធីក្រុងពាលី​ ​និងត្រូវសាងសង់ដោយក្រុមហ៊ុន​ ​ឧកញ៉ា​ ​ខៃ​ ​ម៉េងស៊ុន​ ​នៅក្នុងពិធីក្រុងពាលីនៅដែរ​ ​ក៏មានវត្តមាន​ ​ឯកឧត្តម​ ​សោម​ ​រតនា​ ​អនុរដ្ឋលេខាធិការ​ ​និងជាប្រធាននាយកខុទ្ទកាល័យ​ ​ក្រុមប្រឹក្សាជាតិរណសិរ្ស​ ​ឯកឧត្តម​ ​ព្រំ​ ​វណ្ណៈ​ ​អភិបាលរងខេត្ត​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជាសមាជិកក្រុមប្រឹក្សាខេត្ត​ ​និងលោកវរសេនីយ៍ឯក​ ង្វៀ​​ ​ថា​ចិ​​ ​សេនានុពន្ធយោធា​ ​នៃស្ថានទូតសាធាររដ្ឋសង្គមនិយម​ ​វៀតណាម​ ​និងមានការចូលរួមពីលោក​ ​លោកស្រី​ ​តំណាង​ ​កងកម្លាំងទាំងបី​ ​តំណាងមន្ទីរ​ ​អង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ

អត្ថបទទាក់ទង