កំពង់ស្ពឺ៖ មន្ទីរកិច្ចការនារីខេត្ត នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំអបអរសាទរ ទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ” ប្រារព្ធនៅសណ្ឋាគារ ផាមរីវើ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្ត មានការអញ្ជើញចូលរួម លោកជំទាវ ប្រធាន អនុប្រធាន មន្ទីរ អង្គភាពដែលព័ន្ធជុំវិញខេត្តដែលជានារី លោកស្រីដំណាងអង្គការ(ACCESS) អ្នកគ្រូ មកពីបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ក្នុងក្រុងច្បារមន និងជនពិការដែលជានារី សរុបប្រមាណជាង៣០០នាក់។


