រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ផ្ទះថ្ម​ថ្មី​ ​២​ខ្នង​ ​ជា​ព្រះ​រាជអំណោយ​ដ៏​ឧត្តុង្គឧត្តម​របស់​ ​សម្តេច​ព្រះ​មហាក្សត្រី​ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ​ ​ព្រះ​ប្រធានកិត្តិយស​កាកបាទក្រហម​កម្ពុជា​ ​បាន​ប្រគល់​ជូន​ប្រជារាស្ត្រ​ ​២​គ្រួសារ​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ …!!

  • 1.0ពាន់
  • ដោយ Admin

ប្រជានុរាស្ត្រ​ ​គ្រួសារ​ ​រស់នៅស្រុក​ថ្ព​​ ​ខេត្តកំពង់ស្ពឺ​ ​រំ​ភេី​រីករាយឥតឧបមា​ ​ពេលដែលខ្ទមចាស់របស់គាត់​ ​បានប្រែក្លាយជាផ្ទះថ្មថ្មី​ ​ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់​ ​សម្តេចព្រះមហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​នុ ​ព្រះវរាជមាតាជាតិខ្មែរ​ ​ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ ​តាមរយៈ​ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុនសែន​ ​ប្រធានកាកបាទក្រហមកម្ពុជា

ពិធីសម្ពោធប្រគល់ផ្ទះនេះ​ ​បានប្រព្រឹត្តទៅនៅថ្ងៃអង្គារ​ ​​កេី​​ ​ខែផល្គុន​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​​.​​.​​ ​ត្រូវនឹងថ្ងៃទី​ ​​ ​ខែមីនា​ ​ឆ្នាំ​ ​ក្រោមវត្តមាន​ ​លោកជំទាវ​ ​ម៉ែន​ ​នារីសោ​័​​ ​អគ្គលេខាធិការរងទី​ ​កាកបាទក្រហមកម្ពុជា​ ​និងសហការី​ ​រួមជាមួយថ្នាក់ដឹកនាំ​-​មន្ត្រី​ ​យុវជន​ ​នៃសាខាកាកបាទក្រហមកម្ពុជា​ ​ខេត្តកំពង់ស្ពឺ​ ​ព្រមទាំងលោកយាយលោកតាចំនួន​ ​នាក់

ក្នុងឱកាសនោះ​ ​លោកជំទាវ​ ​អគ្គលេខាធិការរងទីកាកបាទក្រហមកម្ពុជា​ ​បានពាំនាំនូវព្រះរាជ​ណ្តាំ ​និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ​ ​ក្តីនឹករលឹក​ ​និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ​ ​ពីសំណាក់​ ​សម្ដេចព្រះមហាក្សត្រី​ ​ព្រះវរាជមាតាជាតិខ្មែរ​ ​ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុនសែន​ ​ប្រធានកាកបាទក្រហមកម្ពុជា​ ​ជូនចំពោះម្ចាស់ផ្ទះថ្មីទាំងខ្នង​ ​និងលោកយាយលោកតាទាំងអស់​ ​ព្រមទាំងសូមផ្តាំ​ផ្ញេីឱ្យ​យកចិត្តទុកដាក់គិតគូរថែទាំសុខភាព​ឱ្យ​បានល្អ​ ​មានអនាម័យស្អាតក្នុងការរស់នៅ​ ​និងផឹកទឹកឆ្អិនដាំពុះជានិច្ចដើម្បីជៀសផុតពីជំងឺផ្សេងៗ​ ​និងថែទាំផ្ទះថ្មីនេះ​ឱ្យ​បានល្អ​ ​ជាទ្រព្យសម្បត្តិតរៀងទៅ

ជាមួយគ្នានេះ​ ​លោកតាលោកយាយដែលអញ្ជើញក្នុងឱកាសនោះ​ ​បានចូលរួមសម្តែងនូវអំណរសាទរជាមួយម្ចាស់ផ្ទះថ្មីទាំង​ ​ដែលសុទ្ធតែជាអ្នកលំបាកបំផុតជាងគេ​ ​ព្រមទាំងបានបួងសួងថ្វាយព្រះពរចំពោះ​ ​សម្តេចព្រះមហាក្សត្រី​ ​ព្រះវរាជមាតាជាតិខ្មែរ​ ​និងបួងសួងជូនពរដល់​ ​អ្នកឧកញ៉ា​ ​ព្រឹទ្ធមហាបាសិកា​ ​ធម្មញាណវិវឌ្ឍនា​ ​ប៊ុន​ ស៊ា​លី​, ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុនសែន​ ​សូមមានសុខភាពល្អរឹងមាំ​ ​ជន្មាយុយឺនយូរ​ ​ដើម្បីជាម្លប់ដល់ប្រជានុរាស្ត្រគ្រប់រូប

សូមបញ្ជាក់ថា​ ​ផ្ទះទាំងពីរខ្នងនេះ​ប្រេី​ពេលសាងសង់​ ​ខែ​ ​ដែលផ្ទះនីមួយៗចំណាយថវិកា​ ​​.​ដុល្លារ​ (​ប្រាំពាន់ប្រាំរយដុល្លារអាមេរិក​) ​មានទំហំ​ ​ម៉ែត្រ​ x ​ម៉ែត្រ​ ​ក្រាលការ៉ូ​ ​ប្រក់ដំបូលស័ង្កសី​ ​មានបន្ទប់ទឹកមួយ​ ​ក្នុងផ្ទះ​ ​និងរៀបឥដ្ឋចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ​ ​ត្រូវបានប្រគល់ជូនគ្រួសារទី​ ​ម្ចាស់ផ្ទះគឺ​ ​លោកយាយ​ ​គឹម​ ​ពាន​ ​អាយុ​ ​ឆ្នាំ​ ​រស់នៅជាមួយចៅប្រុសអាយុឆ្នាំ​ ​នៅភូមិគោល​ ​ឃុំមនោរម្យ​ ​និងគ្រួសារទី​ ​គឺ​ ​អ្នកស្រី​ ម៉េ​​ ​រ៉ន​ ​អាយុឆ្នាំ​ ​ស្ត្រីមេម៉ាយចិញ្ចឹមកូនប្រុសម្នាក់មានសតិមិនគ្រប់គ្រាន់​ ​រស់នៅភូមិព្រៃមិច​ ​ឃុំវាលពន់​ ​ស្រុក​ថ្ព​​ ​ខេត្តកំពង់ស្ពឺ

អំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន​ ​​ ​អង្ករ​ ​គីឡូក្រាម​ ​មីកេស​ ​ត្រីខ​ ​កំប៉ុង​ ​សម្ភារផ្ទះបាយឈុត​ ​ទឹកស៊ីអ៊ីវ​ ​ដប​ ​ទឹកត្រី​ ​ដប​ ​សាប៊ូទឹក​ ​កេស​ ឃី​​ (​មុង​ ​ភួយ​ ​សារុង​ ​ក្រមា​ ​អាយឺត​) ​​ឃី​​ ​និងថវិកា​ ​ម៉ឺនរៀល​ ​ដោយឡែក​ ​លោកយាយលោកតាចាស់ៗ​ ​ដែលរស់នៅជិតខាងចំនួន​ ​នាក់​ ​ក្នុងម្នាក់ៗទទួលបាន​ ​សំលៀកបំពាក់ថ្មី​ (​អាវប៉ាក់​, ​សំពង់សឹង​, ​អាវ​, ​ខោ​) ​កំប្លេ​ ​

អត្ថបទទាក់ទង