រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២

  • 967
  • ដោយ Admin

រសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី រួមជាមួយពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសផងដែរ ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ នាឱកាសនោះដែរសិល្បករ សិល្បការិនីខេត្តកំពង់ស្ពឺ បានចូលរួមប្រកួត ទម្រង់បាសាក់ ជាលទ្ធផល​​ខេត្ត​កំពង់ស្ពឺ​ ទទួលបានជ័យលាភី លេខ២​ ទូទាំងប្រទេស​។

https://m.facebook.com/story.php?story_fbid=2822068704508275&id=111975152184324

អត្ថបទទាក់ទង