រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

សេចក្តីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសនិសិ្សត និងមន្ដ្រីរាជការស៊ីវិល

  • 1.5ពាន់
  • ដោយ Admin

សេចក្តីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសនិសិ្សត និងមន្ដ្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០។

១. ក្របខណ្ឌក្រសួងមុខងារសាធារណៈ ចំនួន ០៨ កន្លែង
២. ក្របខណ្ឌក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន ០៥ កន្លែង
៣. ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១៣៣ កន្លែង
៤. ក្របខណ្ឌក្រសួងពាណិជ្ជកម្ម ចំនួន ៣៦ កន្លែង
៥. ក្របខណ្ឌក្រសួងធនធានទឹកនិងឧតុនិយម ចំនួន ២៨ កន្លែង
៦. ក្របខណ្ឌរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំនួន ១២ កន្លែង ៕ ប្រភព ក្រសួងមុខងារសាធារណៈ

https://www.facebook.com/CivilServiceCambodia/

អត្ថបទទាក់ទង