រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍន៍​ភាព​ការងារគណនេយ្យ​ភាព​សង្គម​​ប្រចាំ​ត្រីមាស​ទី១ ឆ្នាំ២០២០

  • 441
  • ដោយ Admin

ព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ មានកិច្ចប្រជុំពិនិត្យវឌ្ឍន៍ភាពការងារគណនេយ្យភាពសង្គម​ប្រចាំ​ត្រីមាសទី១ ឆ្នាំ២០២០ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​អគារ​ខាងត្បូង ក្រោមអធិបតីភាព លោក ហន ភក្តី នាយក​រង​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ និងមាន​អញ្ជើញ​ចូលរួម​ពីលោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាល័យគាំទ្រឃុំ មន្រ្តីបង្គោលថ្នាក់ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូ សរុបចំនួន៣២នាក់។
ការងារគណនេយ្យភាពសង្គម៖ គឺជាកម្មវិធី​​របស់​ថ្នាក់​ជាតិ​ ត្រូវបាន​​អនុវត្ត​​នៅ​​ស្រុកទាំង៧​របស់ខេត្តកំពង់ស្ពឺ ដោយ​ផ្តោតលើ​អង្គភាព​ផ្តល់​​សេវា​ទាំង៣ ក្នុងនោះ​មានរដ្ឋបាល​ឃុំចំនួន​៨២ សាលា​​បឋម​សិក្សាចំនួន២៩៨ និងមណ្ឌលសុខភាពចំនួន៥៤ ។

ល.រ ស្រុក ខណ្ឌ សរុប គោលដៅ សាលា ស្រុក គោលដៅ សាលាឃុំ សង្កាត់ គោលដៅ សាលាបឋមសិក្សា គោលដៅ មណ្ឌលសុខភាព គោលដៅ
បសេដ្ឋ ៦៩ ១៥ ៤១ ១៣
គងពិសី ៦៩ ១៣ ៤៥ ១១
ភ្នំស្រួច ៧០ ១២ ៥២
ឱរ៉ាល់ ៣៣ ២៦
ឧដុង្គ ៨០ ១៥ ៥៦
សំរោងទង ៧៦ ១៥ ៥២
ថ្ពង ៣៧ ២៦
សរុបរួម ៤៣៤ ៨២ ២៩៨ ៥៤

អត្ថបទទាក់ទង