កំពង់ស្ពឺ៖ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖
![](https://asset.cambodia.gov.kh/provincial/sites/24/2020/03/IMG_20200305_115855_456-1024x682.jpg)
១).ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី៩ របស់ក្រុមប្រឹក្សាខេត្ត
២). ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨
៣). ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៤). ពិនិត្យ និងអនុម័តសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត
៥). ពិនិត្យ និងអនុម័តការប្រមូលទុនចូលរួមសម្រាប់គម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ២០២០
៦).បញ្ហាផ្សេងៗ
៧).កំណត់របៀបវារៈ ទីកន្លែង និងពេលវេលាសម្រាប់ កិច្ចប្រជុំបន្ទាប់ ។
![](https://asset.cambodia.gov.kh/provincial/sites/24/2020/03/IMG_20200305_115920_728-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/24/2020/03/IMG_20200305_115904_622-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/24/2020/03/IMG_20200305_115923_488-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/24/2020/03/IMG_20200305_115928_929-1024x768.jpg)