នាព្រឹកថ្ងៃចន្ទ ១ រោច និងថ្ងៃ ២ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី៩-១០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការគ្រប់គ្រងរដ្ឋបាលក្រុងស្រុក ជូនដល់រដ្ឋបាលក្រុងស្រុកចំនួន ០៤គឺ ក្រុងច្បារមន ស្រុកភ្នំស្រួច ស្រុកឧដុង្គ និងស្រុក ឱរ៉ាល់ ដោយមានគ្រូបង្គោលថ្នាក់ជាតិ ពីក្រសួងមហាផ្ទៃ គ្រូបង្គោលថ្នាក់ខេត្ត ដែលមានការចូលរួមពីក្រុមប្រឹក្សា គណៈអភិបាល ប្រធាន អនុប្រធានការិយាល័យ របស់ ក្រុងច្បារមន ស្រុកភ្នំស្រួច ស្រុកឱរ៉ាល់ និងស្រុកឧដុង្គ ។
