រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំ​ពិភាក្សា​អភិវឌ្ឍ​សមត្ថភាព​របស់​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​

  • 477
  • ដោយ Admin

កំពង់ស្ពឺ​÷ ​លោក​ ​ជុំ​ ​ទ្រួក​ ​ប្រធានក្រុមប្រឹក្សា​ ​ស្រុកសំរោងទង​ ​បានអញ្ជើញជាអធិបតីភាព​ ​ក្នុងកិច្ចប្រជុំពិភាក្សា​ ​ក្របខណ្ឌអភិវឌ្ឍសមត្ថភាព​ ​និងបង្កើនផែនការសកម្មភាពពង្រឹងអនុវត្តមុខងារអា​ណិត្ត​ទូទៅ​ ​និងមុខងារ​ ​ជម្រើសសម្រាប់ក្រុមប្រឹក្សា​ ​ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ពិធីនេះប្រានៅបណ្ណាល័យ​ ​ខេត្តកំពង់ស្ពឺ

លោក​ ​ជុំ​ ​ទ្រូ​ ​មានប្រសាសន៍ថា​÷ ​កិច្ចប្រជុំថ្ងៃនេះធ្វើឡើង​ ​ដើម្បីពិភាក្សា​ ​និងឯកភាពលើសកម្មភាពជាគោល​ ​សម្រាប់អនុវត្ត​ ​មុខងារអាណត្តិទូទៅ​ ​និងមុខងារ​ ​ជាជម្រើសពិភាក្សា​ ​និងបង្កើតផែនការសកម្មភាព​ ​ពង្រឹងមុខងារអាណត្តិទូទៅ​ ​និងការងារជាជម្រើសរបស់ថ្នាក់ដឹកនាំ​ ​និងគណៈកម្មាធិការបច្ចេកទេសរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ​របកគំហើញសំខាន់​ ​នៃការវាយតម្លៃសមត្ថភាពរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ​ពិគ្រោះយោបល់លើឯកសារក្របខ័ណ្ឌអភិវឌ្ឍន៍សមត្ថភាព​ ​និងការត្រួតពិនិត្យ​ ​និងវាយតម្លៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានពិគ្រោះយោបល់ទៅលើផែនការអភិវឌ្ឍន៍សមត្ថភាព​ ​និងការត្រួតពិនិត្យ​ ​និងវាយតម្លៃសមត្ថភាពសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន

លោកក៏បានបន្តឲ្យដឹងទៀតដែរថា​÷ ​សាខាថ្នាក់ក្រុងស្រុករបស់សមាគមក្រុមប្រឹក្សាក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ជាតំណាងឲ្យក្រុមប្រឹក្សាថ្នាក់មូលដ្ឋានធ្វើការទំនាក់ទំនងនិងពិគ្រោះយោបល់អំពីអភិបាលកិច្ចមូលដ្ឋាន​ ​និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ​ ​សាខាថ្នាក់​ ​ក្រុង​ ​ស្រុក​ ​របស់សមាគមក្រុមប្រឹក្សា​ ​ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ជាភ្នាក់រដ្ឋាភិបាល​ ​នៅតាមក្រុង​ ​ស្រុក​ ​និងអង្គការមិនមែនរដ្ឋាភិបាល​ ​ដែលកំពុងធ្វើសកម្មភាព​ ​អភិវឌ្ឍន៍នៅតាមក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ហើយជាភ្នាក់ងារលំហូរព័ត៌មាន​ ​ពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ស្ពឺ​ ​ទៅក្រុមប្រឹក្សាក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ក្នុងស្រុក​ ​និងពីក្រុមប្រឹក្សាក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ត្រឡប់មកសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ស្ពឺវិញ​ ​តំណាងឲ្យសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ស្ពឺ​ ​ក្នុងការកសាងសមត្ថភាពក្រុមប្រឹក្សា​ ​ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ចំពោះការអនុវត្តគោលនយោបាយអភិបាលកិច្ចមូលដ្ឋាន​ ​វិមជ្ឈការ​ ​និង​វិ​សហមជ្ឈការ​ ​តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ​ ​តំណាងឲ្យសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ស្ពឺ​ ​ក្នុងការរៀបចំកិច្ចប្រជុំវេទិកានានានៅតាមក្រុង​ ​ស្រុក

ហើយសាខាថ្នាក់ក្រុងស្រុករបស់សមាគម​ ​មានតួនាទីភារកិច្ចទំនាក់ទំនង​ ​និងសហការជាមួយស្ថាប័ន​ ​កសាងសមត្ថភាពស្ថាប័ន​ ​រដ្ឋាភិបាល​ ​ពិសេសស្ថាប័ន​ ​ដែលផ្ដល់ការកសាងសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​សំដៅពង្រឹងគុណភាព​ ​ប្រសិទ្ធភាព​ ​និងឆ្លើយតបទៅនឹង​ ​តម្រូវការចាំបាច់របស់ក្រុមប្រឹក្សាក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់សហការ​ ​និងរៀបចំសកម្មភាពពានរង្វាន់ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ដែលជាស្នាដៃឆ្នើម​ ​និងទស្សនកិច្ចសិក្សាប្ដូរបទពិសោធន៍​ ​និងការផ្សព្វផ្សាយច្បាប់គោលនយោបាយយុទ្ធសាស្ត្រនានា​ ​ដែលពាក់ព័ន្ធទៅនិងបញ្ហាស្ត្រី​ ​និងកុមារ​ ​ដូចជាការចុះអត្រា​កូ​​ដ្ឋា​​ ​សិទ្ធិទទួលបានការថែទាំសុខភាពបន្តពូជ​ ​និងច្បាប់ស្តីអំពី​ ​ការទប់ស្កាត់​ ​អំពើហិង្សាក្នុងគ្រួសារ​ ​សៀវភៅណែនាំសម្រាប់ស្ត្រី​ ​និងយុទ្ធសាស្ត្រទី​ ​​ ​នៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ​ការងារទាក់ទងទៅនឹង​ ​ការកសាងសមត្ថភាពស្ថាប័ន​ ​និងសមាជិករបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ​ទាក់ទងទៅនឹងការផ្ដល់ព័ត៌មាន​ ​ការងារត្រួតពិនិត្យ​ ​និងវាយតម្លៃផងដែរ

អត្ថបទទាក់ទង