រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

​លោក​ជំទាវ​ ​ខេង​ ​សំ​វ៉ា​ដា​ ​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​កិច្ចការ​នារី​ ​អញ្ជើញ​សំណេះសំណាល​ជាមួយ​ស្ត្រី​ថ្នាក់​ដឹកនាំ​ភូមិ​ ​ឃុំ​ ​ស្រុក​ ​និង​អ្នក​គ្រូ​ក្របខណ្ឌ​ស្រុក​សំរោង​ទង

  • 959
  • ដោយ Admin

កំពង់ស្ពឺ​÷ ​ការខិតខំអភិវឌ្ឍសមត្ថភាព​ ​ចំណេះជំនាញរបស់នារី​ ​ត្រូវបានលើក​ម្ពស់ ​និងផ្ដល់តួនាទីភារកិច្ចយ៉ាងសាកសមដល់នារី​ ​ក្នុងសង្គមកម្ពុជាក្រោមការ​​​ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ​ ​គតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីកម្ពុជា​ ​លោកជំទាវ​ ​ខេង​ ​សំវ៉ាដា​ ​រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារីមានប្រសាសន៍បែបនេះ​÷ ​នៅគ្រាដែលលោកជំទាវ​ ​អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ ​ភូមិ​ ​ឃុំ​ ​ស្រុក​ ​និងអ្នកគ្រូ​ ​ក្របខណ្ឌស្រុកសំរោងទងនាចុង​ប្តាហ៍​កន្លងទៅនេះ

លោកជំទាវបានបន្តទៀតថា​ ​គ្រប់សម័យកាលទៅហើយដែលគេតែងមើលងាយថាស្ត្រី​ ​ជាមនុស្សទន់ខ្សោយ​ ​គ្មានកម្លាំងប្រាជ្ញាស្មារតី​ ​មិនអាចសម្រេចកិច្ចការធំតូចបាន​ ​តែផ្ទុយទៅវិញនាសម័យសម្ដេច​តេជោ​សែនវិញ​ ​ស្ត្រីជាឆ្អឹងខ្នង​ ​នៃសង្គម​ ​ដ៏សំខាន់ដែលមិនអាចខ្វះបាន​ ​ហើយស្ត្រីដើរតួនាទីយ៉ាងសំខាន់​ ​និងមានតួនាទី​ ​ភារកិច្ចនៅក្នុងរាជរដ្ឋាភិបាលដូចបុរសដែរ​ ​ដែលបានបំរើការងារតាមការិយាល័យ​ ​មន្ទីរ​ ​ក្រសួង​ ​ស្ថាប័នរដ្ឋសភា​ ​ព្រឹទ្ធសភា​ ​ហើយបើនៅក្នុងសង្គមគ្រួសារវិញ​ ​ស្ត្រីជាមាតាដៃ​ ​​ ​មើលការខុសត្រូវក្នុងអប់រំណែនាំ​ ​កូនចៅ​ ​និងផ្គត់ផ្គង់គ្រប់បែបយ៉ាងទាំងស្វាមី​ ​និងមនុស្សក្នុងគ្រួសារផងដែរ

គួរបញ្ជាក់ផងដែរថាសាលប្រជុំគណបក្សខេត្តកំពង់ស្ពឺលោកជំទាវ​ ​ខេង​ ​សំវ៉ាដា​ ​រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី​ ​និងជាប្រធានក្រុមការងារចុះស្រុកសំរោងទង​ ​អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី​ ​​ ​មីនាខួបលើកទី​ ​​ ​ឆ្នាំ​ ​​ ​ក្រោមប្រធានបទ​"​មានសន្តិភាព​ ​មានការលើក​ម្ពស់​សមភាពយេ​័​​" ​ថ្ងៃសៅរ៍​ ​រោច​ ​ខែផល្គុន​ ​ឆ្នាំកុរ​ ​ឯកស័កពុទ្ធសករាជ​ ​​ ​ថ្ងៃទី​ ​​ ​ខែមីនា​ ​ឆ្នាំ​ ​​ ​ដោយមានសមាសភាពចូលរួមប្រមាណជានាក់​ ​ជាថ្នាក់នាំភូមិ​ ​ឃុំ​ ​ស្រុក​ ​គ្រូបឋម​ ​អនុ​ ​និងវិទ្យាល័យ​ ​កងកម្លាំងទាំង​ ​ក្របខណ្ឌស្រុកសំរោងទង

អត្ថបទទាក់ទង