រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

​ពិធី​សំណេះសំណាល​និង​ចែក​សាប៊ូ​លាងដៃ​ដល់​សាលារៀន​នានា​ក្នុង​ក្រុង​ច្បារ​មន​

  • 493
  • ដោយ Admin

កំពង់ស្ពឺ​÷ ​លោកជំទាវ​ ​ឡុង​ ​បូណារេ​ ​អភិបាលរងខេត្ត​ ​ប្រធានសមាគមនារីកម្ពុជា​ ​ដើម្បីសន្តិភាព​ ​និងអភិវឌ្ឍខេត្តកំពង់ស្ពឺ​ ​បានដឹកនាំមន្ត្រីសមាគមចុះសាកសួរសុខទុក្ខលោកគ្រូ​ ​អ្នកគ្រូ​ ​សិស្សានុសិស្ស​ ​និងចែកជូនសាប៊ូលាងដៃ​ ​ដល់សាលារៀននានា​ ​ក្នុងទីរួមខេត្តកំពង់ស្ពឺ

ក្នុងពិធីសំណេះសំណាលលោកជំទាវ​ ​ឡុង​ ​បូណារ៉េត​ ​អភិបាលរងខេត្ត​ ​ប្រធានសមាគមនារីកម្ពុជាខេត្តមានប្រសាសន៍ថា​÷ ​សូមឲ្យក្មួយជាសិស្សានុសិស្ស​ ​ត្រូវថែទាំសុខភាព​ឱ្យ​បានល្អ​ ​មិនត្រូវបរិភោគអាហារ​ ​គ្មានអនាម័យ​ ​ដែលមានរុយរោម​ ​ធូលីដីហុយចូល​ ​អាហារគ្មានប្រភព​ ​និងកាលបរិច្ឆេតច្បាស់លាស់

សូម​ឱ្យ​ក្មួយលាងដៃ​ ​នឹងសាប៊ូ​ឱ្យ​បានញឹកញាប់​ ​ដើម្បី​ម្ចាត់​មេរោគ​ ​ឬក៏ធូលីដែលជាប់នឹងដៃ​ ​ហើយក្មួយមិនត្រូវយកដៃដែលកខ្វក់​ ​ទៅប៉ះភ្នែក​ ​មាត់​ ​ច្រមុះ​ ​កាលណាក្មួយយកដៃកខ្វក់ទៅប៉ះភ្នែក​ ​ច្រមុះ​ ​មាត់បណ្ដាលឲ្យមានមេរោគ​ ​ដែលទុំជាប់ដៃ​ ​នោះអាចចម្លងចូលទៅក្នុងខ្លួនរបស់ក្មួយ​ ​បណ្ដាល​ឱ្យ​មានអាការឈឺចុកពោះ​ ​រាគរុះក្អួតចង្អោរជាដើម
ហើយម្យ៉ាងទៀតបើធ្វើអនាម័យលាងដៃ​ ​បានល្អជាប្រចាំក្មួយជាផុតអំពីជំងឺឆ្លងផ្សេងៗពិសេសជំងឺថ្មី​ ​Covid​-19 ​តែម្ដង

អត្ថបទទាក់ទង