រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

សិក្ខាសាលា​បូកសរុប​ការងារ​ប្រមូល​ព័ត៌មាន​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​ ​និង​សេចក្តីព្រាង​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​គ្រោះអាសន្ន​ថ្នាក់ក្រោម​ជាតិ

  • 486
  • ដោយ Admin

កំពង់ស្ពឺ​÷ ​ឯកឧត្តម​ ​គីម​ ​វីរ​: ​ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ​លោក​ ​សូ​ ​សុជាតិ​ ​តំណាងកម្មវិធីស្បៀងអាហារពិភពលោក​ ​អញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាបូកសរុបការងារប្រមូលព័ត៌មានហា​និ​ភ័យគ្រោះមហន្តរាយ​ ​និងសេចក្តីព្រាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នថ្នាក់ក្រោមជាតិ​ ​និងមានការអញ្ជើញចូលរួមពីសំណាក់លោក​ ​លោកស្រី​ ​តំណាងក្រុង​ ​ស្រុកទាំង​ ​​ ​តំណាង​ឱ្យ​មន្ទីរ​ ​អង្គភាពជុំវិញខេត្ត​ ​សមាសភាពចូលរួមសរុបនាក់ថ្ងៃចន្ទ​ ថៃ្ង​អង្គារ​ ​​-​​ ​ឆ្នាំកុរ​ ​ឯកស័កពុទ្ធសករាជ​ ​​ ​កំពង់ស្ពឺថ្ងៃទី​ ​​-​​ ​ខែមីនា​ ​ឆ្នាំ​ ​

ឯកឧត្តម​ ​គីម​ ​វីរ​: ​មានប្រសាសន៍ថា​÷ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃព្រះរាជាណាចក្រកម្ពុជា​ ​និងកម្មវិធីស្បៀងអាហារសហប្រជាជាតិ​ ​បានចុះកិច្ចព្រមព្រៀងដៃគូ​ ​ដើម្បីអនុវត្តសកម្មភាពរួម​ ​សម្រាប់ការគ្រប់គ្រងវិបត្តិនឹងកាត់បន្ថយហា​និ​ភ័យគ្រោះមហន្តរាយ​ ​ក្នុងព្រះរាជាណាចក្រកម្ពុជា​ ​រយៈពេល​ ​​ ​ឆ្នាំពីឆ្នាំ​ ​​ ​ដល់ឆ្នាំ​ ​​ ​គម្រោងកម្មវិធីមួយចំនួននឹងត្រូវបានរៀបចំបង្កើត​ ​ព្រមទាំងអនុវត្តនៅក្រោមកិច្ចព្រមព្រៀង​ ​ភាពជាដៃគូនេះទាំងនៅថ្នាក់ជាតិ​ ​ដែលជាខេត្តគោលដៅចំនួន​ ​​ ​ត្រូវបានជ្រើសរើស​ ​ដើម្បីអនុវត្តកម្មវិធី​ ​គឺមានខេត្តកំពង់ធំ​ ​មានចំនួន​ ​​ ​ស្រុក​ ​ខេត្តកំពង់ឆ្នាំង​ ​មានចំនួន​ ​​ ​ស្រុក​ ​ខេត្តពោធិ៍សាត់​ ​មានចំនួន​ ​​ ​ស្រុក​ ​និងខេត្តកំពង់ស្ពឺ​ ​មានចំនួន​ ​​ ​ស្រុក​ ​សរុបទាំងអស់មានចំនួន​ ​​ ​ស្រុក​ ​នៅក្នុងខេត្តគោលដៅទាំងបួន

ឯកឧត្តមបានបន្តទៀតថា​÷ ​ការតម្រង់ទិសដល់មន្ត្រីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត​ ​មានតួនាទីយ៉ាងសំខាន់​ ​អំពីវិធីសា​ស្រ្ត ​និងឧបករណ៍បច្ចេកទេសព្រមទាំងដំណើរការ​ ​ក្នុងការប៉ាន់ប្រមាណពីហា​និ​ភ័យគ្រោះមហន្តរាយ​ ​តាមដានសមត្ថកិច្ចរៀងៗខ្លួន​ ​ដែលព័ត៌មានទទួលបានពីការប៉ាន់ប្រមាណនេះ​ ​គឺជាមូលដ្ឋានគ្រឹះ​ ​សម្រាប់ធ្វើបច្ចុប្បន្នកម្ម​ ​ផែនការត្រៀមបម្រុងគ្រោះមហន្តរាយផងដែរ

អត្ថបទទាក់ទង