រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំ​បូកសរុប​ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​សុខភាព​ ​និង​អនាម័យជនបទ​ប្រចាំ​ឆ្នាំ​២​០​១​៩​ ​និង​លើក​ទិសដៅ​ឆ្នាំ​២​០​២​០​

  • 670
  • ដោយ Admin

ថ្ងៃចន្ទ​ ​រោច​ ​ខែផល្គុន​ ​ឆ្នាំកុរឯកស័កពុទ្ធសករាជ​ ​​ ​នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាកូរ៉េ​ (S​M​U) ​ស្ថិតនៅភូមិផ្គង់​ ​សង្កាត់ច្បារមន​ ​ក្រុងច្បារមន​ ​ខេត្តកំពង់ស្ពឺ​ ​ក្រុមការងារបច្ចេកទេស​វិ​​័​ផ្គត់ផ្គង់ទឹកស្អាត​ ​សុខភាព​ ​និងអនាម័យជនបទ​(​PWG​) ​បានបើកកិច្ចប្រជុំបូកសរុបការងារផ្គត់ផ្គង់ទឹកស្អាត​ ​សុខភាព​ ​និងអនាម័យជនបទប្រចាំឆ្នាំ​ ​និងលើកទិសដៅឆ្នាំ​ ​ដែលមានសមាសភាពចូលរួមចំនួន​ ​នាក់

ឯកឧត្តម​ ​សុខ​ ​ភា​ ​អភិបាលរងខេត្ត​ ​និងជាប្រធាន​ ​PWG​ ​មានប្រសាសន៍នាឱកាសបិទកិច្ចប្រជុំថា​ ​បញ្ហាអនាម័យគឺជារឿងសំខាន់​ ​ដែលអាច​ជៈ​ឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ ​និងគ្រួសារ​ ​នៅពេលនេះ​ ​យើងកំពុងដើរលើគន្លងមួយដ៏ត្រឹមត្រូវ​ ​ដោយសម្រេចបានអាត្រាឈប់បន្ទោរបង់ពាសវាល​ ​ពាសកាល​ (O​DF​) ​ទូទាំងខេត្តចំនួន​ ​​% ​ក្នុងពេលដែលការ​បេ្តជ្ញា​ចិត្តរបស់ខេត្តត្រូវសម្រេចអោយបាន​% ​មុនផែនការ​ ​ដាក់ចេញដោយក្រសួងអភិវឌ្ឍន៍ជនបទ​ ​ពីឆ្នាំ​ ​មកត្រឹមឆ្នាំ​ ​សូមអរគុណអ្នកពាក់ព័ន្ធទាំងអស់​ ​ដែលបានរួមចំណែកក្នុងការសម្រេចបានលទ្ធផលមួយនេះ

សូមបញ្ជាក់ថាខេត្តកំពង់ស្ពឺទើបតែប្រកាសទទួលស្គាល់ជាផ្លូវការ​ ​ស្រុកសេដ្ឋ​ ​ជាស្រុកបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តមបណ្ឌិត​ ​អ៊ុក​ ​រ៉ាប៊ុន​ ​រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ ​ដោយមានការអញ្ជើញចូលរួមដោយ​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ប្រតិភូក្រសួង​ ​អស់លោក​ ​លោកស្រី​ ​ប្រធានមន្ទីរជុំវិញខេត្ត​ ​លោក​ ​លោកស្រីមេឃុំទាំងនៃ​ស្រុ​សេដ្ឋ​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​សិក្សា​នុ​សិស្ស​ ​និងប្រជាពលរដ្ឋ​ ​សរុបនាក់

ខាងក្រោមនេះជាលទ្ធផលនៃការគ្រដណ្តប់អនាម័យសម្រាប់ខេត្តកំពង់ស្ពឺ​ 82.93%

អត្ថបទទាក់ទង