រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​តែ​វិលត្រឡប់​មក​ពីក្រៅ​ប្រទេស​វិញ​ត្រូវ​នៅ​ដាច់ដោយឡែក​រយៈពេល​ ​១​៤​ថ្ងៃ​ ​ពី​អ្នកដទៃ​

  • 772
  • ដោយ Admin

កំពង់ស្ពឺ​ ​​ ​នាព្រឹកថ្ងៃទី​ ​​ ​ខែមីនា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ​ ​បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងត្រៀមរៀបចំទីតាំងសម្រាប់ទទួលពិនិត្យព្យាបាលអ្នកជំងឺ​កូ​វី​ ​ប្រសិនបើមានករណីនេះកើតឡើងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ​ ​

ទីតាំងទាំង​ ​​ ​នោះមានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ​ ​វិទ្យាល័យកំពង់ស្ពឺ​ ​វិទ្យាល័យសម្ដេចសម្ដេចម៉ែ​ ​និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា​-​កូរ៉េ​ ​ជាក់ស្ដែងដោយមើលឃើញនូវទីតាំងធំទូលាយមានខ្យល់កាសចេញចូលគ្រប់គ្រាន់​ ​មានបន្ទប់ទឹកស្អាតនិងទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់​ ​និងបន្ទប់ប្រកបដោយផាសុខភាព​ ​ឯកឧត្តម​ ​វ៉ីសំណាង​ ​អភិបាលនៃគណៈអភិបាលខេត្ត​ ​បានសម្រេចចិត្តជ្រើសរើសយកទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា​-​កូរ៉េ​ ​ក្នុងចំណោមទីតាំងទាំង​ ​សម្រាប់ត្រៀមទទួលនិងពិនិត្យព្យាបាលអ្នកជំងឺ​ខូ​វី​ ​ក្នុងករណីកើតមានឡើងនូវជំងឺនេះ​ ​

ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលនៃគណៈអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល​ ​ថ្ងៃ​ ​នឹងបន្តតាមដានសុខភាពខ្លួនឯង​ ​ប្រសិនបើសង្ស័យថាខ្លួនមានផ្ទុកនូវវ៉ី​រុ​​កូ​វី​ 19​នេះ​ ​សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ​ 115 ​មន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត​ ​

សូមបញ្ជាក់ផងដែរថាគិតមកដល់ពេលនេះ​ ​ខេត្តកំពង់ស្ពឺមិនទាន់មានករណីជំងឺ​កូ​វី​ ​​ ​កើត​ឡើេ​នោះទេ​ ​បើទោះជាយ៉ាងនេះក្ដី​ ​សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺនេះដោយប្រកាន់ខ្ជាប់នូវការរស់នៅស្អាត​ ​ហូបស្អាត​ ​និងលាងដៃជាមួយទឹកសាប៊ូ​ឱ្យ​បានញឹកញាប់​ ​

អត្ថបទទាក់ទង