កំពង់ស្ពឺ÷ សូមជម្រាបប្រជាជននៅក្នុងខេត្តកំពង់ស្ពឺ ទាំងអស់អោយបានជ្រាបថា តាមផ្សារនានាក្នុងខេត្ត ពិសេសផ្សារកំពង់ស្ពឺ ពុំមានការបិទ ធ្វើការបាញ់ថ្នាំ ឬមានទំនិញឡើងថ្លៃ ដូចពាក្យចចាមអារ៉ាមពីមាត់មួយទៅមាត់មួយ ដែលបានឮ និងបង្ហោះតៗគ្នានោះឡើយ។ យោងតាមប្រភពច្បាស់ការណ៍ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងមន្ទីរសុខាភិបាល នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០។


