រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ទទួល​បាន​នូវ​អាកុល​លាងដៃ​ ​ពី​សប្បុរស​ជន​ជា​អ្នកវិនិយោគទុន​ ​បុរី​ ​ឈុន​ទី​ន​ ​សម្រាប់​ចែក​ជូន​ដល់​មន្ត្រី​រាជការ​ ​តាម​បណ្ដា​មន្ទីរ​ ​អង្គភាព​ ​ជុំវិញ​ខេត្ត​ ​កំលាំង​ទាំង​បី​ ​និង​ក្រុង​ ​ស្រុក​ទាំង​៨

  • 872
  • ដោយ Admin

​​កំពង់ស្ពឺ​÷ ​រសៀលថ្ងៃទី​ ​​ ​ខែមីនា​ ​ឆ្នាំ​ ​​ ​នៅសាលាខេត្តកំពង់ស្ពឺ​ ​មានពិធីទទួលអាកុលចំនួន​ ​​ ​ដប​ ​និងម៉ាក់ចំនួន​ ​​ ​ម៉ាក​ ​សម្រាប់បែងចែកដល់មន្ត្រីរាជការតាមមន្ទីរ​ ​អង្គភាព​ ​ជុំវិញខេត្ត​ ​កងកំលាំងទាំងបី​ ​និងក្រុងស្រុកទាំង​ ​​ ​ដើម្បីឲ្យមន្ត្រីរាជការទាំងអស់នោះបានយកទៅលាងដៃ​ម្អា​ជាមួយអាកុល​ ​មុនចូល​បំ​ពេញការងារ​ ​រាជការ​ ​និងមានម៉ាពាក់សម្រាប់ពាក់ការពារធូលីដី​ ​និងការពារជំងឺរលាកដង្ហើមថ្មី​កូ​វី​ ​​ ​ដែលពិភពលោកកំពុងព្រួយបារម្ភ

ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា​÷ ​ឯកឧត្តម​ ​សូមថ្លែងកោតសរសើរចំពោះអ្នកវិនិយោគទុនទាំងអស់​ ​ដែលបានខិតខំចំណាយទ្រព្យធនផ្ទាល់ខ្លួន​ ​និងពេលវេលាដ៏មានតម្លៃជាមួយរដ្ឋបាលខេត្ត​ ​ពិសេសជឿននិងទុកចិត្ត​ ​ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ​ ​ក្រោមការ​​​ដឹកនាំដ៏ប៉ិនប្រសព្វរបស់​ ​សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីកម្ពុជា

ឯកឧត្តមសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង​ ​និងក្រៅខេត្តសូមបន្តគាំទ្រ​ ​និងទុកចិត្តលើការ​​​ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ​ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិពិសេសខេត្តកំពង់ស្ពឺ​ ​ឲ្យកាន់តែមានភាពរីកចំរើន​ ​និងជីវភាពប្រជាជនកាន់តែធូរធារបន្ថែមទៀត

អត្ថបទទាក់ទង