រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

អបអរសាទរឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលត្រូវបានព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តដំឡើងឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ លេខ២ តែងតាំងឱ្យបន្តដឹកនាំខេត្តកំពង់ស្ពឺសម្រាប់អាណត្តិទី២ បន្តទៀត

  • 1.2ពាន់
  • ដោយ Admin

ទូលព្រះបង្គំជាខ្ញុំ​ ​វ៉ី​ ​សំណាង​ ​មានសេចក្តីសោមនស្សរីករាយជាអនេក​ ​ដែលខ្ញុំបាទត្រូវបាន​ ​ព្រះមហាក្សត្រ​ ​ត្រាបង្គាប់​ឱ្យ​កាន់តំណែងជាអភិបាលខេត្តអាណត្តិទី​ ​​ ​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដដែល​ ​ក្រោមការ​​​ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែននាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​ក្នុងនាមទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ​ ​សូមថ្លែងនូវអំណរគុណ​ ​និង​ ​ដឹងគុណចំពោះរាជរដ្ឋាភិបាល​ ​ជាពិសេស​ ​សម្តេចអគ្គមហាសេនាប​តីតេជោ ​ហ៊ុន​ ​សែន​ ​ដែលបានផ្ដល់នូវការទុកចិត្តចំពោះរូបខ្ញុំបាទឲ្យបន្តកាន់តំណែងនៅអាណត្តិទី​ ​​ ​នេះ​ 

ខ្ញុំបាទសូមប្ដេជ្ញាថា​ ​នឹងបន្តការខិតខំដើម្បីបម្រើជាតិ​ ​មាតុភូមិ​ ​ប្រជាជន​ឱ្យ​អស់ពីប្រាជ្ញាស្មារតីរបស់ខ្លួន​ ​សូមគោរពថ្វាយព្រះពរព្រះមហាក្សត្រ​ ​សូមព្រះអង្គ​ ​មានព្រះជន្មាយុយឺនយូរ​ ​កម្លាំងកាយមាំមួន​ ​ប្រាជ្ញាស្មារតីភ្លឺថ្លា​ ​ដើម្បីគ្រងជាម្លប់​ ​ដ៏ត្រជាក់ត្រជុំ​ ​សម្រាប់កូនចៅ​ ​និងប្រទេសជាតិ​ ​របស់ព្រះអង្គ​ ​សូមគោរពជូនពរសម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​និង​ ​សម្ដេចគតិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានីហ៊ុនសែន​ ​សូមមានសុខភាពល្អបរិបូណ៌​ ​កម្លាំងកាយមាំមួន​ ​ប្រាជ្ញាភ្លឺថ្លា​ ​ដើម្បីបន្តដឹកនាំប្រទេសជាតិ​ឱ្យ​រឹតតែរីកចម្រើនជាងនេះតទៅមុខទៀត​ ​

សូមអរព្រះគុណ​ ​និង​ ​អរគុណ​!

អត្ថបទទាក់ទង