រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

អភិបាល​ខេត្ត​ចែក​ជូន​ធុង​បាញ់ថ្នាំ​ក​ម្ចាត់​វី​រុ​ស​កូរ​វិ​ត​-​១​៩​ ​ដល់​មន្ទីរ​សុខាភិបាល​

  • 641
  • ដោយ Admin

កំពង់ស្ពឺ​÷ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្តកំពង់ស្ពឺ​ ​អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ទទួលធុងបាញ់ថ្នាំ​ម្ចាត់​មេរោគ​ កូ​វី​-​​ ​ដល់មន្ទីរពេទ្យបង្អែក​ ​និង​ការិយាល័យស្រុកប្រតិបត្តិស្រុក ​តាមរយៈមន្ទីរសុខាភិបាលខេត្ត​ ​ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍​ ​ក្នុងការបាញ់ថ្នាំ​ម្ចាត់​មេរោគ​កូ​វី​-​​ ​នាពេលបច្ចុប្បន្ននេះដែលពិភពលោកកំពុងមានការព្រួយបារម្ភ​ ​ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់​ ​ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្ត​ ​ក៏បានមានប្រសាសន៍ថា​ ​ក្នុងនាមក្រុមប្រឹក្សាខេត្ត​ ​អភិបាលខេត្ត​ ​និងរូបឯកឧត្តមផ្ទាល់​ ​ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ ​លោក​ ​ប៊ុន​ ​ចាន់សុភាព​ ​អគ្គនាយកក្រុមហ៊ុន​ ​ធី​ ខេអេ​​ ​គ្រុប​ ​ហៅ​(​គីសែ​) ​ដែលបានចូលរួមឧបត្ថម្ភម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន​ ​​ ​គ្រឿង​ ​សម្រាប់ចូលរួមក្នុងការប្រតិបត្តិការទប់ស្កាត់ជំងឺ​ កូ​វី​-​​ ​ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព​ ​និងអាយុជីវិតប្រជាជនកម្ពុជា​ ​ឯកឧត្តមសូមបួងសួងឲ្យ​ ​លោក​ ​និងក្រុមគ្រួសារ​ ​ព្រមទាំងសហការី​ ​បានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ​ ​គឺអាយុ​ ​វណ្ណៈ​ សុខៈ ​​លៈ ​កុំបីឃ្លៀងឃ្លាតឡើយ

អត្ថបទទាក់ទង