រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ការចូលរួម​សង្គម​ជា​ទឹកចិត្ត​មនុស្សធម៌​ដែល​មិន​អាច​ខ្វះ​បាន​ពី​គ្រប់​មជ្ឈដ្ឋាន​

  • 821
  • ដោយ Admin

កំពង់ស្ពឺ​÷ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្តមានប្រសាសន៍នៅមុខសប្បុរសជន​ ​និងមន្ត្រីរាជការថា​÷ ​ការចូលរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន​ ​គឺជាកម្លាំងលកមួយដែលមិនអាចខ្វះបាន​ ​ដើម្បីជំរុញឲ្យរាជរដ្ឋាភិបាល​ ​ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ​ ​មានឱកាសបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋទូទៅ​ ​នៅពេលដែលពួកគាត់ជួបនូវគ្រោះអាសន្នផ្សេងៗ​ ​ពិសេសខេត្តកំពង់ស្ពឺយើងតែម្ដង​ ​បើទោះបី​ ​រហូតមកដល់ពេលនេះប្រជាជននៅក្នុងខេត្តរបស់យើង​ ​ពុំមានរកឃើញនូវអ្នកផ្ទុកជំងឺរលាកផ្លូវដង្ហើមថ្មី​ ​ក៏ដោយចុះ​ ​ក៏រដ្ឋបាលខេត្តកំពង់ស្ពឺនៅតែបន្តខិតខំជំរុញ​ ​ឲ្យមន្ទីរ​ ​អង្គភាពពាក់ព័ន្ធ​ ​ត្រូវខិតខំបំពេញតាមតួនាទីភារកិច្ចរៀងៗខ្លួន​ ​ក្នុងការអប់រំណែនាំបងប្អូនប្រជាពលរដ្ឋ​ ​ចេះការពារខ្លួន​ ​ដោយលាង​ម្អា​តដៃជាមួយសាប៊ូ​ ​អាល់កុល​ ​និងមុជទឹក​ម្អា​ខ្លួន​ ឱ្យ​បានញឹកញាប់​ ​តាមដែលអាចធ្វើទៅបាន​ ​ហាមការជួបជុំផឹកស៊ីដោយមានមនុស្សចូលរួមច្រើន​ ​មិនត្រូវធ្វើដំណើរទៅទីជិតឆ្ងាយក្នុងករណីមិនចាំបាច់​ ​ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះតែម្ដង

ឯកឧត្តមបានបន្តឲ្យដឹងផងដែរថា​ ​រដ្ឋបាលខេត្ត​ ​នឹងយក​ម្ភារៈ ​ថវិកា​ ​របស់សប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភទាំងអស់នេះ​ ​ទៅចែកជូនឲ្យចំគោលដៅ​ ​ដោយមានតម្លាភាព​ ​ដើម្បីឆ្លើយតបទៅនឹងទឹកចិត្តម្ចាស់ទានផងដែរ

​ម្ភារៈ​ដែលទទួលបាននាថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំនេះ​ ​ដោយលោក​ ​សយ​ ​សម្បត្តិ​ ​បានផ្ដល់នូវទឹកអាល់កុលលាងដៃចំនួន​ ​​ ​លីត្រ​ -ជែ​លាងដៃ​ ​ដប​- ​ម៉ាស់​ ​ប្រអប​-​មី​ 10​កេស​-​ទឹកត្រី​ ​​ ​យួរ​-​ត្រីខ​ ​​ ​យួរ​-​ទឹកស៊ីអ៊ីវ​ ​​ ​យួរ​-​ក្រុមហ៊ុនហេងសម្បត្តិមានលាភ​ ​ជូននូវទឹកប្រាក់​ ​​ ​ដុល្លារសហរដ្ឋអាមេរិក​-​លោក​ ​ពេជ្រ​ ប៊ុន៊​ជឿន​ ​និងភរិយាចូលរួមឧបត្ថម្ភអង្ករ​ ​៦ ​តោន​ ​សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺ​ ​Covid​-19 ​ដែលកំពុងបង្កគ្រោះភ័យដល់សុខភាពនិងអាយុជីវិតប្រជាជនកម្ពុជាផងដែរ

អត្ថបទទាក់ទង