រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ក្រុមហ៊ុន​ CJ ​Cam​bo​d​i​a​ ​Co​.l​t​d ឧបត្ថម្ភទឹក​អេ​កា​ណុ​ល​ចំណុះ​ ​៥​០​០​០​ ​លីត្រ ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ

  • 495
  • ដោយ Admin

កំពង់ស្ពឺ​÷ ​ការចូលរួមបរិ​ច្ចា​តិចក្តី​ ​ច្រើនក្តី​ ​ជាទឹកចិត្តមនុស្សធម៌ពីសំណាក់សប្បុរសជន​ ​ជាតំណាងក្រុមហ៊ុន​ ​រោងចក្រ​ ​សហគ្រាស​ ​ក្រុមអាជីវករ​ ​គ្រប់មជ្ឈដ្ឋាន​ ​នៅក្នុងខេត្ត​ ​ជាការរួមចំណែកជាមួយរដ្ឋបាលខេត្ត​ ​ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា​ ​ក្នុងការលើក​ម្ពស់​សុខុមាលភាពសង្គម​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាងអភិបាលខេត្តមានប្រសាសន៍បែបនេះ​ ​នៅពេលដែលឯកឧត្តមបានទទួលទឹក​អេ​កា​ណុ​ចំណុះ​ ​​ ​លីត្រ​ ​ពីក្រុមហ៊ុន​ cj ​cam​bo​dia​ ​co​ ​ltd​ ​ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង​ ​Covid​-19 ​នាព្រឹកថ្ងៃទី​ ​​ ​ខែមេសា​ ​ឆ្នាំ​ ​

ឯកឧត្តមបានបន្តទៀតថា​÷ ​កាយវិការទាំងនេះបានបង្ហាញអំពីសាមគ្គីភាព​ ​ព្រមទាំងបានបង្ហាញអំពីទឹកចិត្តមនុស្សធម៌ក្នុងការចូលរួមចំណែកយ៉ាងសកម្ម​ ​ជាមួយរដ្ឋបាលខេត្ត​ ​ក៏ដូចជាតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា​ ​ក្នុងការចូលរួមទប់ស្កាត់តាមវិធីគ្រប់បែបយ៉ាង​ ​ដើម្បីឲ្យប្រជាជនចាកផុត​ ​អំពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ​ ​ដែលពិភពលោកកំពុងមានការព្រួយបារម្ភ

ក្នុងពិធីប្រគល់ទទួលនោះដែរ​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្ត​ ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ​ដល់ក្រុមហ៊ុន​ cj ​cam​bo​dia​ ​co​., ​ltd​ ​ដែលបានផ្ដល់ទឹក​អេ​តា​ណុ​ចំណុះ​ ​​ ​លីត្រ​ ​ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំង​ ​Covid​-19​​ ​ជាមួយគ្នានេះផងដែរឯកឧត្តម​ ​បានអំពាវនាវដល់សប្បុរសជនដទៃទៀត​ ​សូមបន្តចូលរួមចំណែក​ ​ក្នុងការជួយឧបត្ថម្ភគាំទ្រ​ ​ជាស​ម្ភារៈ​ថវិកា​ ​ដល់គណៈកម្មាធិការប្រយុទ្ធជំងឺ​ ​Covid​-19 ​ខេត្ត​ ​ដើម្បីមានលទ្ធភាពជួយដល់ប្រជាជនណាដែលផ្ទុកវី​រុ​Covid​-19​នេះផងដែរ

អត្ថបទទាក់ទង