រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

លោក​ឧកញ៉ា​បណ្ឌិត​ ​ទ្រី​ភាព​ ​អគ្គនាយក​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​ ​និង​លោកជំទាវ​ បានឧបត្ថម្ភថវិកា និងសម្ភារ ដល់គណៈ កម្មាធិការប្រយុទ្ធប្រឆាំងCovide-19 ខេត្តកំពង់ស្ពឺ

  • 919
  • ដោយ Admin

កំពង់ស្ពឺ​÷ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងCovid​-19 ​ក្នុងនោះមាន​ ​មីចំនួន​ ​​ ​កេសធំ​ ​ស្មើ​ ​​ ​កញ្ចប់តូច​ -​ម៉ាស់ចំនួន​ ​ម៉ាស់​ ​និងថវិកាចំនួន​ ​​.​​.​រៀល​(​លានរៀល​) ​ពីតំណាងលោកឧកញ៉ាបណ្ឌិត​ ​ទ្រីភាព​ ​អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប​ ​និងលោកជំទាវ​ ​សាលាខេត្តកំពង់ស្ពឺ​ ​ថ្ងៃទី​ ​​ ​ខែមេសា​ ​ឆ្នាំ​ ​

ក្នុងពិធីប្រគល់ទទួលនោះដែរ​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្តបានថ្លែងអំណរគុណ​ ​ចំពោះលោកឧកញ៉ាបណ្ឌិត​ ​ទ្រីភាព​ ​និងលោកជំទាវតាមរយៈតំណាងក្រុមហ៊ុនដែលបានផ្តល់ជូន​ ​និងចែករំលែកទាំងសំភារៈ​ ​ថវិកា​ ​ក្នុងចូលរួមទប់ស្កាត់ជំងឺរីករាលដាល​ ​ជាមួយគណៈកម្មាធិការ​ ​Covid​-19​ខេត្ត​ ​តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តមមានប្រសាសន៍បន្តទៀតថា​ ​ក្រោយពីទទួលបានទាំងសំភារៈថវិកា​ ​ពីសប្បុរសជននានាកន្លងមកគណៈកម្មាធិការតែបានចែករំលែក​ម្ភារៈ​មួយចំនួន​ ​ទៅតាមបណ្ដាញមណ្ឌលសុខភាព​-​មន្ទីរពេទ្យ​-​ក្រុង​-​ស្រុក​ -​ឃុំ​-​សង្កាត់​ ​និងមន្ទីរ​ ​អង្គភាពជុំវិញខេត្តដើម្បីយកទៅប្រើប្រាស់​ ​ជាបន្តបន្ទាប់

ហើយគណៈកម្មាធិការនឹងបន្តធ្វើការងារមនុស្សធម៌​ ​ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ​នៅក្នុងការទប់ស្កាត់​ ​ការរីរាលដាលជំងឺ​កូ​វី​-19​

ហើយគណៈកម្មាធិការ​ ​មានផែនការ​ ​ក្នុងការបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ​ ​នៅតាមបណ្ដាសហគមន៍នានានៅទូទាំងខេត្តទទួលបាននូវការអប់រំណែនាំ​ ​ពីការការពារនិងទប់ស្កាត់ការរីករាលដាល​ ​និងគ្មានអ្នកទុក​ កូ​វី​-19 ​ក្នុងខេត្តកំពង់ស្ពឺ​ ​ឲ្យនៅ​ម្រិ​សូន្យដូចសព្វថ្ងៃនេះផងដែរ

អត្ថបទទាក់ទង