រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង​ដី​រដ្ឋ​ ​ដើម្បី​ពិនិត្យ​តាមដាន​វឌ្ឍនភាព​ ​និង​ជ​ម្រុ​ញ​ក្នុង​ដំណើរការ​នៃ​ការ​ចុះបញ្ជី​ដី​រដ្ឋ​

  • 619
  • ដោយ Admin

កំពង់ស្ពឺ​÷ ​មន្ទីរ​ ​អង្គភាពពាក់ព័ន្ធទាំងអស់​ ​ត្រូវត្រួតពិនិត្យមន្ត្រីនិងវឌ្ឍនភាពការងាររបស់ខ្លួន​ ​អំពីដែនសមត្ថកិច្ច​ ​ត្រូវធ្វើ​ ​និងអ្វីមិនគួរធ្វើ​ ​ដើម្បីជៀសវាងបង្ក​ ​ផលលំបាកដល់រដ្ឋបាលខេត្ត​ ​ដែលបង្កឡើង​ ​ពីផលប្រយោជន៍ផ្ទាល់ខ្លួន​ ​ធ្វើឲ្យប៉ះពាល់មុខមាត់ខេត្ត​ ​ពិសេសរាជរដ្ឋាភិបាលកម្ពុជា​ ​ដែលមានសម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​ជាប្រមុខរាជរដ្ឋាភិបាល​ ​ប្រកបដោយគតិបណ្ឌិតនិង​ ​ឈ្លៀសវៃ​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​មានប្រសាសន៍នៅមុខតំណាង​ន្ទី​បរិស្ថាន​ ​សុរិយោដី​ ​ធនធានទឹក​ ​កសិកម្ម​ ​វប្បធម៌​ ​តំណាងកងកម្លាំងទាំងបី​ ​តំណាងស្រុកភ្នំស្រួច​ ​និងស្រុករ៉ា​ល់ ​ក្នុងអាគារប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី​ ​​ ​ខែមេសា​ ​ឆ្នាំ​ ​​ ​ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ

មន្ទីរបរិស្ថាន​ ​ត្រូវពិនិត្យមើលមន្ត្រីអភិរក្សទាំងអស់​ ​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ ​ត្រូវពិនិត្យមើលការ​​​ដឹកជញ្ជូនអនុផលព្រៃឈើ​ ​ថាតើកើតនៅក្នុងដែនជម្រកខេត្តដែលខ្លួនកំពុងគ្រប់គ្រង​ ​ឆ្លងកាត់ពីខេត្តនានា​ ​ដែលជាប់ព្រំប្រទល់ខេត្តរបស់យើង​ ​ហាមលេចឮការរិះគន់អំពីការកាប់បំផ្លាញព្រៃឈើ​ ​និងដឹកជញ្ជូនឈើខុសច្បាប់​ ​ដែលបណ្ដាលឲ្យខូចផ្លូវ​ ​ហើយធ្វើឲ្យមានមតិមហាជនរិះគន់ដល់រដ្ឋបាលខេត្ត​ ​ហើយតាមមន្ទីរ​ ​អង្គភាពពាក់ព័ន្ធទាំងអស់​ ​ត្រូវខិតខំអនុវត្តការងារ​ ​ដែលបានដាស់តឿនក្រើនរំលឹកនាថ្ងៃនេះ​ ​ហើយត្រូវអនុវត្តឲ្យបាន​ ​ជាដាច់ខាត​ ​ដោយឯកឧត្តម​ ​មិនចង់ពាក្យថាដោះដូរថ្នាក់ដឹកនាំ​ ​មន្ត្រី​ ​ដោយបង្ខំឲ្យបញ្ចប់តួនាទី​ ​មុនពេលកំណត់នោះឡើយ

សូមបញ្ជាក់ផងដែរថា​ ​នៅក្នុងរបាយការណ៍សង្ខេបអំពីវឌ្ឍន៍ភាពនៃការចុះបញ្ជីដីរដ្ឋ​ ​នៅក្នុងខេត្តកំពង់ស្ពឺ​ ​ដោយខេត្ត​ ​មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមានចំនួន​ ​​ ​ក្រុមហ៊ុន​ ​ស្មើនឹង​ ​ទីតាំង​ ​ក្នុងនោះមានក្រុមហ៊ុនដែលបានចុះបញ្ជីរួច​, ​ក្រុមហ៊ុនដែលរដ្ឋ​ ​បានដកហូត​ ​និងក្រុមហ៊ុន​ ​ដែលមិនទាន់បានចុះបញ្ជី​ ​ដែលស្ថិតនៅក្នុងអាណត្តិកាន់កាប់របស់​​​ក្រសួងកសិកម្ម​ ​មានចំនួន​ ​​ ​ក្រុមហ៊ុន​ ​នឹងស្មើនឹង​ ​​ ​ទីតាំង​ ​ស្ថិតនៅក្នុងអាណត្តិកាន់កាប់របស់​​​ក្រសួងបរិស្ថានមានចំនួន​ ​​ ​ក្រុមហ៊ុនស្មើនឹង​ ​​ ​ទីតាំង

អត្ថបទទាក់ទង