រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

អភិបាល​ខេត្ត​កំពង់ស្ពឺចុះ​ពិនិត្យ​ការ​ស្តារ​ប្រព័ន្ធ​ប្រឡាយ​ស្រោចស្រព និង​ការ​បង្កបង្កើន​ផល​ស្រូវ​ដើម​រដូវវស្សារបស់ប្រជាពលរដ្ឋ

  • 708
  • ដោយ Admin


កំពង់ស្ពឺ​÷ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្តបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាជនក្នុងខេត្តកំពង់ស្ពឺទាំងអស់​ ​ដែលមិន​ដើ​រហើយ​ ​មានការជួបជុំគ្នា​ ​នារដូវចូលឆ្នាំថ្មី​ ​ប្រពៃណីជាតិ​ ​កន្លងទៅថ្មីនេះ​ ​ជាការឆ្លើយតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ​ដែលមានសម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីកម្ពុជា​ ​ដែលសម្ដេចតែងតែយកចិត្តទុកដាក់អំពីសុខមាលភាពប្រជាជនទូទៅ​ ​ទូទាំងប្រទេស​ ​ឯកឧត្តម​ ​វ៉ីសំណាង​ ​អភិបាលខេត្ត​ ​មានប្រសាសន៍បែបនេះគ្រាដែលឯកឧត្តម​ ​បានអញ្ជើញចុះពិនិត្យការស្តារប្រព័ន្ធប្រឡាយស្រោចស្រព​ ​ស្ថិតនៅក្នុង​ឃុំរលាំងចក​ ​ឃុំរលាំងគ្រើល​ ​និងការបង្កបង្កើនផលស្រូវដើមរដូវវស្សា​ ​ព្រមទាំងបានផ្ដល់នូវប្រេងឥន្ធនៈចំនួន​ ​លីត្រ​ ​ដល់ប្រជាកសិករ​ ​ដែលកំពុងខ្វះខាតប្រេង​ ​បូមទឹកពីប្រឡាយមេ​ ​បញ្ចូលក្នុងស្រែរបស់ពួកគាត់ផងដែរ

អត្ថបទទាក់ទង