កំពង់ស្ពឺ÷ នៅរសៀលថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ រួមនឹងថ្នាក់ ដឹកនាំមន្ទីរអង្គភាព គណៈអភិបាលស្រុកគងពិសី បានអញ្ជើញ ចុះចែកអំណោយដល់គ្រួសារទីទាល់ នៅឃុំស្តុក ស្រុកគងពិសី គ្រួសារនីមួយៗទទួលបាននូវទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា ត្រីខកំប៉ុង អង្ករនិងថវិកាមួយចំនួនទៀត ។
![](https://asset.cambodia.gov.kh/provincial/sites/24/2020/05/FB_IMG_1588346298712-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/24/2020/05/FB_IMG_1588346303200-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/24/2020/05/IMG_20200501_221525_618-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/24/2020/05/FB_IMG_1588346332441-1024x768.jpg)
បន្ទាប់ពី កម្មវិធីខាងលើចប់ ឯកឧត្តម ក៏បានដឹកនាំក្រុមការងារពិនិត្យ សមិទ្ធផលនានា នៅវត្តភ្នំតាមោក ស្ថិតនៅតំបន់ភ្នំស្រង់ ដែលមានជណ្តើរឡើង ៧៤១កាំ។ វត្តនេះ មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ នឹងមានទេសភាពស្រស់ត្រកាល ពោពេញដោយភាពស័ក្កិសិដ្ឋ នឹងស្រស់ស្រាយក្នុងអារម្មណ៍។
![](https://asset.cambodia.gov.kh/provincial/sites/24/2020/05/FB_IMG_1588346294458-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/24/2020/05/FB_IMG_1588346315639.jpg)
សូមអញ្ជើញបងប្អូន ឡើងលេង នឹងសុំពរជ័យពីបារមីវត្ថុស័ក្កិសិទ្ធទាំងអស់គ្នា ពិតជាស្អាត និងមានអារម្មណ៍ស្រស់ថ្លា ពេលបានឡើងទៅអុចធូវសុំសេចក្តីសុខរួចរាល់។ ទីតាំងវត្ត ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី តំបន់ជួរភ្នំស្រង់ តែម្តង។
![](https://asset.cambodia.gov.kh/provincial/sites/24/2020/05/FB_IMG_1588346311300.jpg)
![](https://asset.cambodia.gov.kh/provincial/sites/24/2020/05/FB_IMG_1588346322621-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/24/2020/05/IMG_20200501_221543_829.jpg)
![](https://asset.cambodia.gov.kh/provincial/sites/24/2020/05/IMG_20200501_221457_836.jpg)