រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

អភិបាល​ខេត្ត​ចុះ​ជំរុញលើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍​ដាំ​ទំពាំង​បាយ​ជូ​ក្នុងស្រុក​ភ្នំ​ស្រួច​

  • 1.3ពាន់
  • ដោយ Admin

កំពង់ស្ពឺ​÷ ​មន្ទីរកសិកម្មរុក្ខាប្រមាញ់​ ​និងនេសាទខេត្ត​ ​ត្រូវខិតខំចុះផ្សព្វផ្សាយណែនាំអំពីវិធីសាស្ត្រក្នុងការដាំដុះ​ ​និងបង្កើនទិន្នផលទំពាំងបាយជូរ​ ​ដែលប្រជាកសិករកំពុងដាំដុះ​ ​និងត្រូវខិតខំលើកទឹកចិត្តបង្កើនផលិតភាព​ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុង​ ​និងក្រៅខេត្តកំពង់ស្ពឺ​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្ត​ ​មានប្រសាសន៍ដូចនេះគ្រាដែល​ ​ឯកឧត្តមបានចុះពិនិត្យ​ ​និងសំណេះសំណាល​ ​ជាមួយសហប្រជាសហគមន៍​ ​ដែលកំពុងដាំដុះទំពាំងបាយជូរលើផ្ទៃដីដាំដុះប្រមាណជា​ ​ហិកតាស្ថិតនៅក្នុងភូមិទឹកល្អ​ ​ឃុំដំបូករូង​ ​ស្រុកភ្នំស្រួចកាលពីរសៀលថ្ងៃទី​ ​​ ​ខែឧសភា​ ​ឆ្នាំ​ ​

ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្ត​ ​សូមឲ្យមន្ទីរពាណិជ្ជកម្មខេត្ត​ ​ត្រូវមានទំនាក់ទំនង​ ​និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ​ ​ដើម្បីឲ្យអ្នកទទួលទានបានដឹងអំពីផលិតផលក្នុងខេត្តរបស់យើង​ ​មានចម្ការទំពាំងបាយជូរដាំដុះបែបធម្មជាតិ​ ​ដោយពុំប្រើប្រាស់សារធាតុគីមី​ ​ដែលបង្កឲ្យខូចសុខភាពអ្នកទទួលទាននោះឡើយ​ 

ហើយម្យ៉ាងទៀតមន្ទីរពាណិជ្ជកម្មក៏​ ​ត្រូវតែខិតខំរកទីផ្សារ​ ​ដើម្បីលក់ស្រាទំពាំងបាយជូរ​ ​ដែលពួកគាត់បានផលិត​ ​តាមបែបធម្មជាតិ​ ​និងមានរសជាតិឈ្ងុយឆ្ងាញ់ពិតៗ​ ​ក្នុងន័យនេះ​ ​គឺចង់បង្ហាញ​ ​ព្រមទាំងចូលរួមលើក​ម្ពស់​សង្វាក់ផលិតកម្មក្នុងស្រុក​ ​បង្កើនការងារឲ្យប្រជាពលរដ្ឋ​ ​មានការងារធ្វើកាន់តែច្រើនឡើងបន្ថែមទៀត​ ​ដើម្បីលើក​ម្ពស់​ជីវភាពប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺរបស់យើងផងដែរ

អត្ថបទទាក់ទង