រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ប្លង់ដី​កម្មសិទ្ធិ​ជាង​ ​១​០​០​ ​ហិកតា​ ​បានប្រគល់ជូននាយកដ្ឋាន​ស​ម្ភារៈ​បច្ចេកទេស​ឃ្លាំង​សព្វាវុធ​កា​៨​៦​

  • 815
  • ដោយ Admin

កំពង់ស្ពឺ​÷ ​ថ្ងៃទី​ ​​ ​ខែឧសភា​ ​ឆ្នាំ​ ​​ ​លោក​ ​ម៉ាង​ ​ណា​ ​ប្រធានការិយាល័យរៀបចំដែនដីរូបនីកម្ម​ ​និងសុរិយោដីស្រុក​ដ្ដុង្គ ​តំណាងឲ្យអាជ្ញាធរស្រុក​ ​ខេត្ត​ ​បានអញ្ជើញប្រគល់​វិញ្ញា​បនត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ​ដល់អគ្គនាយកដ្ឋាន​ម្ភារៈ​បច្ចេកទេស​ ​ឃ្លាំងសព្វាវុធកា​ ​នៃក្រសួងការពារជាតិ​ ​ដែលមានទំហំដីជាង​ ​​ ​ហិកតាស្ថិតនៅក្នុងភូមិរោងដំរី​ ​ឃុំភ្នំតូច​ ​ស្រុកឧត្តុង្គ​ ​ខេត្តកំពង់ស្ពឺ​ ​តាមការគូសបញ្ជាក់ពី​ ​លោក​ ​ម៉ាង​ ​ណា​ ​ប្រធានភូមិបាលស្រុកបានបញ្ជាក់ឲ្យដឹងថា​÷ ​មន្ត្រីជំនាញរបស់លោកបានខិតខំធ្វើ​ ​និងកំណត់ព្រំដីឲ្យបានយ៉ាងច្បាស់លាស់​ ​ហើយវាជាជំនាញ​ ​និងកាតព្វកិច្ចរបស់មន្ត្រីរបស់លោក​ ​ដើម្បីបង្ហាញថាអចលនវត្ថុនេះ​ ​ជាកម្មសិទ្ធិរបស់រដ្ឋ​ ​គ្មាននរណាអាចបំភ្លៃ​ ​បំប៉ោង​ ​ទន្ទ្រានយកដីទាំងអស់នោះ​ ​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ​ ​ហើយប័ណ្ណបញ្ជាក់ព្រំដីទាំងអស់នេះ​ ​គឺកាត់បន្ថយបាននូវជំលោះពីគ្រប់មជ្ឈដ្ឋានដែលប៉ុនប៉ងទន្ទ្រានចង់កាន់កាប់យកទ្រព្យសម្បត្តិរដ្ឋ​ ​ធ្វើជាកម្មសិទ្ធិបុគ្គលជាដើម

តំណាងអគ្គនាយកដ្ឋាន​ម្ភារៈ​បច្ចេកទេសសព្វាវុធកា​ ​​ ​បានបញ្ជាក់ថា​÷ ​ក្នុងនាមតំណាងនាយកដ្ឋាន​ ​តំណាងថ្នាក់ដឹកនាំអង្គភាព​ ​តំណាងនាយ​ ​នាយទាហាន​ ​ពលទាហាន​ ​ទាំងអស់សូមសំដែងនូវចិត្តសប្បាយរីករាយយ៉ាងក្រៃលែង​ ​ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ ​ដែលបានយកចិត្តទុកដាក់​ ​និងមានទំនាក់ទំនងល្អ​ ​រវាងកងកម្លាំងទ័ពជួរមុខ​ ​និងមន្ត្រី​ ​នៃមន្ទីរ​ ​អង្គភាពជំនាញស៊ីវិល​ ​និងរឹងរឹតតែបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធ​ ​បន្ថែមទៀតរវាងកងកម្លាំង​ ​និងអង្គភាពស៊ីវិល

អត្ថបទទាក់ទង