រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ ​ប្រារព្ធ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ក្នុង​គ​ម្រប់​ព្រះជន្ម​៦​៧​ ​យាង​ចូល​ ​៦​៨​ព្រះវស្សា​ ​

  • 558
  • ដោយ Admin

កំពង់ស្ពឺ​ ​នាព្រឹកថ្ងៃពុធ​ ​ទី​ ​ខែឧសភា​ ​ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ស្ពឺ​ ​ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា​ ​ព្រះបាទសម្តេច​ ​ព្រះបរមនាថ​ ​នរោត្តម​ ​សីមុនី​ ​ក្នុង​ម្រប់​ព្រះជន្ម​ ​យាងចូល​ ​ព្រះវស្សា​ ​ក្រោមអធិបតីភាពឯកឧត្តម​ ​យឹម​ ​សុខុម​ ​ប្រធានក្រុមប្រឹក្សាខេត្ត​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាល​ ​នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​ ​ព្រមទាំងមានការចូលរួមពីឯកឧត្តម​ ​លោកជំទាវ​ ​សមាជិកក្រុមប្រឹក្សាខេត្ត​ ​ឯកឧត្តម​ ​លោកជំទាវ​ ​អភិបាលរងខេត្ត​ ​មន្ត្រីរាជការ​ ​កងកម្លាំងប្រដាប់អាវុធ​ ​ព្រះសង្ឃលោកគ្រូអ្នកគ្រូ​ ​សិស្សានុសិស្ស​ ​និងប្រជាពលរដ្ឋ

ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាល​ ​នៃគណៈអភិបាលខេត្ត​ ​បានអានសារថ្វាយព្រះពរដល់ព្រះអង្គថា​ ​ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មវស្សារបស់ព្រះករុណា​ ​ព្រះបាទសម្តេចព្រះបរមនាថ​ ​នរោត្តម​ ​សីមុនី​ ​ព្រះមហាក្សត្រ​ ​ព្រះជន្ម​ម្រប់​​ ​យាងចូល​ ​ព្រះវស្សា​ ​ដែលបានប្រារព្ធឡើងនៅព្រឹកនេះថា​ ​ស្ថិតក្នុងឱកាសដ៏មហា​ក្ខ​ឫក្ស​ ​នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដល់ដ៏ថ្លៃថ្លា​ម្រប់ ​​ ​យាងចូល​ ​ព្រះវស្សា​ ​ទូរព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជា​ ​ក្រុមប្រឹក្សាខេត្ត​ ​គណៈអភិបាលខេត្ត​ ​មន្ត្រីរាជការ​ ​កងកម្លាំងប្រដាប់អាវុធ​ ​ព្រមទាំងប្រជា​នុ​រា​ស្រ្ត​ទាំងអស់ទូទាំងខេត្តកំពង់ស្ពឺទាំងមូល​ ​សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអភិវន្ទកិច្ច​ ​និងអំណរសាទរដោយស្មោះអស់ពីដួងចិត្តចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យ​ ​បវរសួស្ដី​ ​សិរីមង្គល​ ​វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយ​ត្តញ្ញូ​តាធម៌​ ​និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត​ ​ចំពោះព្រះរាជបញ្ញាញាណ​ ​និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់​ ​ក្នុង​វិ​​័​ព្រះពុទ្ធសាសនា​ ​អប់រំសិក្សាធិការ​ ​សង្គមកិច្ច​ ​សុខមាលភាពជីវភាពរស់នៅរបស់ប្រជាជន​ ​និងការងារកិច្ចការបរទេស​ ​បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើក​ម្ពស់​កិត្យានុភាពជាតិ​ ​រួមទាំងការអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាទីស្នេហាលើគ្រប់​វិ​ស័​ឲ្យរឹតតែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លា

ទូលព្រះបង្គំយើងខ្ញុំ​ ​សូមសម្ដែងនូវទឹកចិត្តស្វាមី​ភ័ក្តនិងដង្ហែតាមព្រះរាជមាគ៌ានយោបាយដ៏ភ្លឺស្វាងពោរពេញដោយព្រះរាជគតិបណ្ឌិត​ ​របស់ព្រះ​កុ​ណាជាម្ចាស់ជីវិតលើត្បូងសម្រាប់ជានិមិត្តរូបនៃឯករាជ្យភាព​ ​អធិបតេយ្យភាព​ ​វឌ្ឍនភាព​ ​និងបូរណភាពទឹកដី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា​ ​សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ​ ​និងសូម​តេជៈ​បារមីទេវតាឆ្នាំថ្មី​ ​ឆ្នាំជូត​ ​ទោស័ក​ ​ពុទ្ធសករាជ​ ​​ ​គ្រិស្តសករាជ​ ​​ ​និងវត្ថុសាកសិទ្ធក្នុងលោក​ ​ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ​ ​ព្រមទាំងព្រះបារមីនៃព្រះ​វិ​ញាណ​ក្ខន្ធ ​ព្រះអតីតព្រះមហាក្សត្រ​ ​ព្រះមហាក្សត្រយ៉ានី​ ​សូមជួយប្រោសព្រំបីបាច់រក្សាព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង​ ​សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា​ ​ព្រះកាយពលសិរី​ឌ្ឍ​កមនា​ ​ព្រះរាជសុខភាពល្អបរិបូ​ណ៍ ​ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា​ ​ចាកផុតពីរោគាព្យាធិនានា​ ​នៅសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ​ ​គឺ​ ​អាយុ​ ​វណ្ណៈ​ សុខៈ ​និង​លៈ ​ជាភិយ្យោជាតិតរៀងទៅ ។

អត្ថបទទាក់ទង