រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​រស្មី​សាមគ្គី​ ​ស្រុក​ឱ​រ៉ា​ល់

  • 753
  • ដោយ Admin

កំពង់ស្ពឺ​÷ ​ថ្ងៃទី​ ​​ ​ខែឧសភា​ ​ឆ្នាំ​ ​​ ​នេះ​ ​ឯកឧត្តម​ វេ​​ ​សាខុន​ ​រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់​ ​និងនេសាទអមដំណើរដោយឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ​ ​បានដឹកនាំប្រតិភូជារាជការ​ ​និងអង្គការសង្គមស៊ីវិលជាច្រើនរូបទៀតបានចុះពិនិត្យមើលដំណាំដាំដុះ​ ​របស់ប្រជាសហគមន៍នៅក្នុងភូមិ​លឹ្ង​​ ​ឃុំត្រពាំង​ជោ ​ស្រុករ៉ា​ល់ ​លើផ្ទៃដីប្រមាណជាង​ ​​ ​ហិកតាដោយសហគមន៍បានដាំដុះ​ ​មានត្រកួន​ ​សណ្ដែកគួរ​ ​ខ្ញី​ ​និងទំពាំងឫស្សីផ្អែម​ ​នៅចន្លោះកូនឈើដែលកំពុង​ ​សុំចុះបញ្ជីទទួលស្គាល់ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់

ក្នុងពិធីជួបសំណេះសំណាលនោះដែរ​ ​ឯកឧត្តម​ វេ​​ ​សាខុន​ ​បានពាំនាំនូវបណ្ដាំសាកសួរសុខទុក្ខ​ ​ពីសំណាក់សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីកម្ពុជាមកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់សហគមន៍រស្មីសាមគ្គី​ ​ជានិច្ចកាលសម្ដេច​ ​បានខិតខំអភិវឌ្ឍតំបន់ព្រៃភ្នំ​ ​និងតំបន់ជម្លោះជាសមរភូមិក្តៅ​ ​នាសម័យខ្មែរក្រហម​ ​ដែលបានបន្សល់ទុកនៅវាលស្រែពោរពេញទៅដោយគ្រាប់មីន​ ​និងអាវុធយុទ្ធភណ្ឌ​ ​ពុំទាន់ផ្ទុះជាច្រើនគ្រា​ប់ ​ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះទទួលរងគ្រោះ​ ​ស្ទើររៀងរាល់ថ្ងៃដោយគ្រាប់រំសេវពុំទាន់ផ្ទុះទាំងអស់នេះ​ ​សល់ពីសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃនា

សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញ​ឱ្យ​ក្រសួង​ ​មន្ទីរជំនាញទាំងអស់​ ​ត្រូវខិតខំអភិវឌ្ឍតំបន់ទាំងអស់នេះឲ្យប្រែក្លាយជា​ ​តំបន់មានផ្លូវល្អ​ ​មានទឹក​ ​និងភ្លើងផ្លូវអគ្គិសនីប្រើប្រាស់​ ​ដូចនៅក្នុងតំបន់ភូមិ​ល្ងឹ​​ ​ឃុំត្រពាំង​ជោ ​ស្រុករ៉ា​ល់ ​នេះជាឧទាហរណ៍ស្រាប់

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា​÷ ​សូមឲ្យអាជ្ញាធរភូមិ​ ​ឃុំ​ ​ស្រុក​ ​ខេត្ត​ ​បន្តអភិវឌ្ឍនៅក្នុងតំបន់នេះហើយកាន់តែមានភាពរីកចំរើនបន្ថែមទៀត​ ​ហើយឯកឧត្តមបន្ថែមទៀតថាទាំងរាជរដ្ឋាភិបាលកម្ពុជា​ ​និងអង្គការ​ u n ​d​ ​p​ ​ជាអង្គការសង្គមស៊ីវិល​ ​នឹងបន្តខិតខំជំរុញឲ្យរដ្ឋបាលខេត្ត​ ​បានចុះបញ្ជីដីស​ម៍​រស្មីសាមគ្គី​ ​ជាប្រយោជន៍ឲ្យដីព្រៃរបស់យើង​ ​បានគង់វង្ស​ ​ដើម្បីទាក់ទាញបាននូវទឹកភ្លៀង​ ​សម្រាប់ស្រោចស្រព​ ​ដំណាំស្រូវ​ ​បន្លែ​ ​ផ្លែឈើ​ ​និងមនុស្ស​ ​សត្វ​ ​ម្យ៉ាងទៀតពេលណាដីសហគមន៍នេះបានចុះបញ្ជីរួចប្រជាសហគមន៍​ ​មានសិទ្ធិការពារដី​ ​ពីការ​ចូ​លកាប់បំផ្លាញព្រៃឈើខុសច្បាប់​ ​និងពីការរុករានទន្ទ្រានយកដីព្រៃសហគមន៍ធ្វើជាកម្មសិទ្ធិបុគ្គលផងដែរ

អត្ថបទទាក់ទង