រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ ​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​ ​៦​៦​គ្រួសារ​ ​ស្ថិតនៅ​ឃុំ​ជំពូ​ព្រឹក្ស​ ​និង​ឃុំ​ព្រៃ​ក្រសាំង​ ​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​

  • 655
  • ដោយ Admin

កំពង់ស្ពឺ÷ ព្រឹកថ្ងៃ ពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦៦គ្រួសារ ស្ថិតនៅឃុំជំពូព្រឹក្ស និងឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ​ ​ឯកឧត្តម​ ​ប្រធានគណៈកម្មាធិការសាខា​ ​បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុនសែន​ ​ប្រធានកាកបាទក្រហមកម្ពុជា​ ​ដែលជានិច្ចកាល​ ​សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ​ ​ដែលមានទុក្ខលំបាកជនរងគ្រោះ​ ​ជនងាយរងគ្រោះគ្រប់ប្រភេទ​ ​ដោយមិនប្រកាន់រើសអើងវណ្ណៈ​ ​ជាតិសា​ន៌ ​ពណ៌សម្បុរ​ ​និន្នាការនយោបាយអ្វីឡើយ

ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺបានផ្ដាំផ្ញើដល់បងប្អូនងាយរងគ្រោះទាំង​ ​​ ​គ្រួសារ​ ​នោះថា​÷ ​ដោយបងប្អូនទាំងអស់​ ​ត្រូវខិតខំចិញ្ចឹមសត្វ​ ​និងដាំដំណាំរួមផ្សំ​ ​ដើម្បីលើក​ម្ពស់​ជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង​ ​ហើយបើមានសមាជិកគ្រួសារណាមាន​ ​អាកា​រៈ​មិនស្រួលខ្លួន​ ​ត្រូវប្រញាប់បញ្ជូនទៅពិនិត្យ​ ​និងពិគ្រោះជំងឺនៅមណ្ឌលសុខភាព​ ​មន្ទីរពេទ្យបង្អែកណា​ ​ដែលនៅជិតផ្ទះបងប្អូន​ ​ដើម្បីទទួលបាននូវវេជ្ជបញ្ជា​ ​ហើយរស់នៅត្រូវមានអនាម័យ​ ​ដោយហូបស្អាត​ ​ផឹកទឹកដាំពុះ​ ​ត្រូវសម្រាកក្នុងមុងអោយបានគ្រប់គ្នា​ ​ហើយដើម្បីចូលរួមកាត់បន្ថយបាននូវការរីករាលដាលជំងឺរលាកផ្លូវដង្ហើមថ្មី​កូ​វី​-​​ ​ដែលពិភពលោកកំពុងមានការព្រួយបារម្ភ​ ​ដូច្នេះសូម​ឱ្យ​បងប្អូន​ ​ត្រូវ​ម្អា​ខ្លួនប្រាណជាប្រចាំ​ ​នៅក្នុងនោះក៏ត្រូវលាងដៃជាមួយសាប៊ូ​ ​អាល់កុល​ ​​ជែ​​ ​ត្រូវពាក់ម៉ា​ ​ក្រមា​ ​និងប្រុងប្រយ័ត្ន​ ​ឲ្យបានគ្រប់ពេលវេលា​ ​បងប្អូនភ្លេចវា​ ​តែវា​(​Covid​-19) ​មិនភ្លេចបងប្អូនឡើយ​ ​ដូច្នេះសូម​ឱ្យ​បងប្អូនត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលានិង​ ​ត្រូវការពារខ្លួនតាមសេចក្តីណែនាំរបស់​​​ក្រសួងសុខាភិបាលផងដែរ

អំណោយដែលសាខាបានផ្តល់ជូនក្នុង​ ​គ្រួសាររួមមាន​ ​​ ​អង្ករ​ ​គីឡូក្រាម​ ​មី​ ​កេស​ ​ត្រីខ​ ​កំប៉ុង​ ​ប្រេងឆា​ ​ដប​ ​ទឹកត្រីទឹក​ស៉ីអ៉ី​​ ​យួរ​ ​ទឹកដោះគោ​ ​កំប៉ុង​ ​នំធុង​ ​ធុង​ ​ក្រម៉ា​ ​និងថវិកាចំនួន​ ​​.​រៀល​ ​
ក្នុងនោះផងដែរអនុសាខាស្រុកឧដុង្គ​ ក៌​បានចូលរួមឧបត្ថម្ភក្នុង​ ​គ្រួសារទទួលបាន​ ​សាប៊ូដុសខ្លួន​ ​ដុំ​ ​ទឹកក្រូច​ ​កំប៉ុង​ ​ទឹកសុទ្ធ​ ​ដប​ ​និងថវិកា​ ​​.​រៀលផងដែរ​ ។

អត្ថបទទាក់ទង