រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration

រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សម្រស់កំពូលភ្នំខ្នងផ្សា ក្នុងខេត្តកំពង់ស្ពឺ

ដោយ Adminចំនួនទស្សនា (587)

(ខេត្តកំពង់ស្ពឺ)​៖​ ខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ខ្នងផ្សាជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពុងស្ពឺ និងពោធិ៍សាត់។
ខ្នងផ្សា ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ។​

ពេលព្រឹកព្រលឹមយេីងគួរធ្វេីដំណេីរទៅកាន់ពយខ្នងផ្សា ដេីម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួរខ្មាញ់ ។ ពេលល្ងាចយេីងអាចទស្សនាថ្ងៃលិចពីលេីខ្នងភ្នំផងដែរ ។

ការធ្វេីដំណេីរទៅកាន់ភូមិ សហគមន៍ខ្នងផ្សាដេីម្បីធ្វេីដំណេីរទៅកាន់ទីនោះ គឺយេីងត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ យេីងបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យេីងនឹងឃេីញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យេីងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយេីងបន្តដំណេីរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យេីងនឹងទៅដល់ ភូមិរលាក់កងជេីង ដែលជាភូមិនៃភ្នំខ្នងផ្សា ។

ការធ្វេីដំណេីរទៅកាន់ កំពូលភ្នំខ្នងផ្សាដេីម្បីឡេីងខ្នងផ្សា គឺត្រូវអោយយេីងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដេីម្បីស្រង់ឈ្មោះអ្នកឡេីងភ្នំ ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រង ហេីយតម្រូវអោយមន្ត្រីបរិស្ថានទៅជាមួយដេីម្បីមេីលការខុសត្រូវ និងការពារផងដែរ ។ មួយទៀតគឺអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហេីយគាត់ក៏បានជួយស្ពាយឥវ៉ាន់ និងដាំស្លរអោយយេីងញាំផងដែរ ។ ការធ្វេីដំណេីរពីភូមិទៅដល់ជេីងភ្នំ យេីងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង ។ បន្ទាប់មកត្រូវដេីរដោយថ្មេីរជេីងឡេីងភ្នំ តាមផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួល សម្រាប់នាក់ដេីរលឿនល្មម និងមិនសូវឈប់សម្រាកអាចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលេីសពីនេះទេីបទៅដល់កំពូលភ្នំ ។ គួរដាក់ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វេីដំណេីរ យេីងអាចច្រកទឹកសម្រាប់ញាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ ។

ការសម្រាកនៅលេីកំពូលភ្នំយេីងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដេីម្បីការពារជ្រាបទឹកភ្លៀង ឬសន្សេីម ។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង ។

ការត្រៀមម្ហូបអាហារ និងទឹកញាំសម្រាប់ការញាំយេីងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល… ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលេីភ្នំ ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ… សម្រាប់ជាអាហារពេលព្រឹក ។ សម្រាប់ទឹកញាំដោយខែនេះជារដូវប្រាំង ចឹងរៀងយ៉ាប់រឿងទឹកបន្តិច តែនៅលេីនោះមានទឹកធ្លាក់ដែល
មានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញាំ ឬធ្វេីម្ហូប បេីអាចគួរទិញសម្រាប់ចម្រោះទឹក ប្រេីប្រាស់ផ្ទាល់ខ្លួន។

សូមជួយរក្សាអនាម័យ និងរៀបចំប្រមូលសម្រាមអោយបានត្រឹមត្រូវ ដេីម្បីសហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រងសម្រាប់យេីងទាំងអស់គ្នា ។

បណ្ណាល័យព័ត៌មាន
ព័ត៌មានពេញនិយម
លេខអគ្គិភ័យ
0
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ097 7780 018
អធិការដ្ឋាននគរបាលក្រុងច្បារមន097 7780 173
អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច097 7780 174
អធិការដ្ឋាននគរបាលស្រុកគងពិសី097 7780 175
អធិការដ្ឋាននគរបាលស្រុកថ្ពង097 7780 176
អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់097 7780 177
អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ097 7780 178
អធិការដ្ឋាននគរបាលស្រុកសំរោងទង097 7780 179
KAMPONG SPEU​ WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

អ៊ីមែល : admin@kampongspeu.gov.kh

លេខទូរស័ព្ទ : (+855)16 601607

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

កែប្រែចុងក្រោយ : 3 ម៉ោងមុន