រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

​​ជម្លោះ​ដីធ្លី​ប្រមាណ​ជាង​ ​១​១​០​០​ហិកតា ត្រូវបានដោះស្រាយ​ក្រោម​គោល​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​

  • 599
  • ដោយ Admin

កំពង់ស្ពឺ​÷ ​ក្រោមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ​ដែលមានសម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​ជានាយករដ្ឋមន្ត្រី​ ​បានដាស់តឿនក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំដោះស្រាយធ្វើយ៉ាងណា​ឱ្យ​អ្នកទទួលបានដោយស្ងប់អារម្មណ៍​ ​គឺការដោះស្រាយដោយឲ្យពួកគាត់ទាំងពីរនាក់​ ​ជាអតីតប្ដីប្រពន្ធថែមទាំងមានចំណងអាពាហ៍ពិពាហ៍កូនប្រុស​ ​ទទួលបានយុត្តិធម៌ដោយក្តីពេញចិត្តទាំងសងខាង​ ​លើបញ្ហាដីធ្លីក្រុមហ៊ុនរបស់ខ្លួន​ ​ដែលធ្វើឲ្យពួកគាត់បែកបាក់គ្នារយៈពេលជាង​ ​​ ​ឆ្នាំលើជម្លោះដីធ្លីប្រមាណជាង​ ​ហិកតា​ ​ហើយឥឡូវនេះធ្វើឲ្យពួកគាត់ជាប្ដីប្រពន្ធនេះល្អប្រសើរឡើងវិញ​ ​ក្រោយពីទទួលបាននូវការដោះស្រាយប្រកបដោយសុភវិនិច្ឆ័យ​ ​ឯកឧត្តម​ ​ដួង​ ​តារា​ ​មានប្រសាសន៍បែបនេះគ្រាដែលឯកឧត្តមអនុរដ្ឋលេខាធិការ​ ​នៃទីស្តីការគណៈរដ្ឋមន្ត្រី​ ​និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​និងឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្ត​ ​បានអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និសីទសារព័ត៌មាន​ ​ស្ដីពីលទ្ធផលដោះស្រាយបញ្ចប់វិវាទដីធ្លីទំហំប្រមាណហិកតាស្ថិតនៅក្នុងភូមិទឹកល្អ​ ​ឃុំដំបូករូង​ ​ស្រុកភ្នំស្រួច​ ​ខេត្តកំពង់ស្ពឺ​ ​រវាងលោក​ R​IANE​R ​MARIA​ ​W​o​ll​n​y​ ​តំណាងក្រុមហ៊ុនដែលតាជាប់​ប៊ែ​យូ​ត្រេ​ឌី​ ខូអិ​ធីឌី​ ​និងលោកស្រី​ ​នួន​ ​ច័ន្ទ​មករា​ ​ក្រោមគោលការណ៍ឈ្នះឈ្នះរបស់​ ​រដ្ឋាភិបាលកម្ពុជា​ ​ធ្វើឲ្យពួកគាត់ទាំងពីរនាក់​ ​មានការពេញចិត្តពេញថ្លើម​ ​ទទួលយកដោយរីករាយ

ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្ដកំពង់ស្ពឺមានប្រសាសន៍ថា​÷ ​ឯកឧត្តមសូមថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តលោក​ R​IANE​R ​និង​ ​លោកស្រី​ ​នួន​ ​ច័ន្ទមករា​ ​អតីតប្ដីប្រពន្ធ​ ​និងគ្នា​ ​ដែលបានយកផ្លូវច្បាប់មកទល់គ្នា​ ​ដើម្បីបញ្ចប់វិវាទ​ ​មិនបង្កភាពលំបាកទៅដល់អាជ្ញាធរពាក់ព័ន្ធទៀតឡើយ​ ​ហើយព្រមទទួល​ ​ដោយក្តីពេញចិត្ត​ ​ទាំងសង្ខាង​ ​ហើយឯកឧត្តមបានបន្តទៀតថា​ ​ឯកឧត្តម​ ​មានទឹកចិត្តសប្បាយរីករាយខ្លាំងណាស់​ ​នៅពេលដែលប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន​ ​រស់នៅប្រកបដោយយោគយល់​ ​និងអធ្យាស្រ័យគ្នាទៅវិញទៅមក​ ​រស់នៅ​ ​ដោយមាមកាខិតខំអភិវឌ្ឍសង្គមគ្រួសារឲ្យកាន់តែមានភាពរីកចំរើនដូច្នេះ


លោក​R​IANE​R ​បានថ្លែងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា​ ​និងអរគុណចំពោះអាជ្ញាធរខេត្ត​ ​ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតដែលបានខិតខំស្វែងរករកយុត្តិធម៌តាមផ្លូវច្បាប់​ ​ជូនពួកគាត់​ ​ដើម្បីឲ្យពួកគាត់ទាំងសងខាងទទួលបានយុត្តិធម៌​ ​និងមានទឹកចិត្តសប្បាយរីករាយផងដែរ

អត្ថបទទាក់ទង