រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

​រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរ​សុខាភិបាលខេត្តកំពង់ស្ពឺ និងសមាគម​ប្រឹក្សា​សុខភាព​ប្រជាជន​ ដែលជាសមាគមដៃគូ​របស់ វ.ស.ស. ក្រុមការងារកង​សង្គ្រោះបន្ទាន់​៧១១ នៃកងពលតូចលេខ៧០ បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ

  • 717
  • ដោយ Admin

កំពង់ស្ពឺ÷ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយមានការសម្របសម្រួល​ពីក្រុមការងារនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ជាមួយ​រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរ​សុខាភិបាលខេត្តកំពង់ស្ពឺ និងសមាគម​ប្រឹក្សា​សុខភាព​ប្រជាជន​ ដែលជាសមាគមដៃគូ​របស់ វ.ស.ស. ក្រុមការងារកង​សង្គ្រោះបន្ទាន់​៧១១ នៃកងពលតូចលេខ៧០ បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ​នៅទីតាំងចំនួន ៣ ដែលកំណត់ដោយ​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ រួមមាន៖
១. មន្ទីពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ដោយបានបាញ់ថ្នាំលើផ្ទៃទំហំ ១ ១៥០ម៉ែត្រការ៉េ
២. មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ដោយបានបាញ់ថ្នាំលើផ្ទៃទំហំ ២ ៧២៥ម៉ែត្រការ៉េ
៣. ​ផ្សារកំពង់ស្ពឺនិងបរិវេណជុំវិញផ្សារ ដោយបានបាញ់ថ្នាំលើផ្ទៃទំហំ ៤ ៩៥៣ ម៉ែត្រការ៉េ។ 

បន្ទាប់ពីបានណែនាំអំពីរបៀបប្រើប្រាស់​ម៉ាស៊ីនបំភាយឧស្ម័ន​ពី​អ្នកជំនាញការនៃ​កងសង្គ្រោះបន្ទាន់៧១១ ​មន្រ្តីសុខាភិបាល​ចំនួន ០១រូប បាន​សាកល្បង​ប្រើប្រាស់ម៉ាស៊ីនបំភាយ​ឧស្ម័ន​និង​បានចូលរួម​បាញ់ថ្នាំ​ជាមួយ​ក្រុមការងារ​កងសង្គ្រោះបន្ទាន់​៧១១ ផងដែរ។ ការងារបាញ់ថ្នាំសម្លាប់មេរោគនៅថ្ងៃនេះ បានបញ្ចប់ដោយ​ជោគជ័យ​​នៅវេលាម៉ោង ១៧៖៥០នាទី៕

អត្ថបទទាក់ទង