រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ប្រជាពលរដ្ឋចំនួន៣៣គ្រួសារ និងប្រគល់ផ្ទះចំនួន៣ខ្នង ដល់គ្រួសារងាយរងគ្រោះនៅឃុំកក់ ស្រុកបសេដ្ឋ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ

  • 929
  • ដោយ Admin

កំពង់ស្ពឺ ៖ ព្រឹកថ្ងៃ ពុធ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំឯកឧត្តម ទិត្យ វុទ្ធី អភិបាលរងខេត្ត តំណាងឲ្យ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣៣គ្រួសារ និងប្រគល់ផ្ទះចំនួន ៣ខ្នង ស្ថិតនៅ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមបានបន្តថា÷ សម្ភារៈ និងថវិកាទាំងអស់នេះពុំអាចផ្គត់ផ្គង់បងប្អូនបានយូរអង្វែងឡើយ វាគ្រាន់តែអាចដោះទាល់បានមួយរយៈប៉ុណ្ណោះ ដូច្នេះសូមឱ្យបងប្អូនទាំងអស់ត្រូវខិតខំដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ដើម្បីអោយជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត។ ហើយរស់នៅក៏ត្រូវតែមានអនាម័យ ដោយហូបស្អាត ផឹកទឹកដាំពុះ ហើយនៅពេលយប់ត្រូវសម្រាន្ត ក្នុងមុងជាប្រចាំនឹងចូលរួមការពារខ្លួនពីជំងឺកូវិដ-១៩ ដោយត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ទជែល ហើយត្រូវពាក់ម៉ាស ឬក្រមា ដើម្បីការពារជំងឺឆ្លងដ៏កាចសាហាវមួយនេះដែលពិភពលោកកំពុងព្រួយបារម្ភផងដែរ។

សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុង ១គ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង ក្រម៉ា ១ និងថវិកា ២០,០០០រៀល។
សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋត្រូវទទួលបានផ្ទះ ក្នុង ១គ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង ក្រម៉ា ១ និងថវិកា ៥០,០០០រៀល។

អត្ថបទទាក់ទង