រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

គ្រួសារងាយរងគ្រោះចំនួន៥៨គ្រួសារ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

  • 490
  • ដោយ Admin

កំពង់ស្ពឺ ៖ សាខាកាកបាទក្រហមកម្ពុជាកំពង់ស្ពឺ បាននាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារងាយរងគ្រោះចំនួន៥៨គ្រួសារ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឬស្សីស្រុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំលោកវេជ្ជបណ្ឌិត អោ វណ្ណថេន អនុប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន និងសហការីសាខាកាកបាទក្រហមកម្ពុជាខេត្តជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកវជ្ជ. អោ វណ្ណថេន បានពាំនាំប្រសាសន៍សួរសុខទុក្ខលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទោះក្នុងកាលៈទេសៈណាក៏ដោយ។ ហើយអំណោយមនុស្សធម៌ទាំងអស់នេះ តែងតែចែកជូនដល់ជនងាយរងគ្រោះគ្រប់ច្រកល្ហក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកក៏បានបន្តទៀតថាសូមឲ្យបងប្អូនទាំងអស់ត្រូវខិតខំបង្កបង្កើនផលដោយក្នុងនោះក៏ត្រូវដាំដំណាំរួមផ្សំនិងចិញ្ចឹមសត្វដើម្បីធ្វើឲ្យជីវភាពគ្រួសារកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត។

ជាមួយគ្នានោះ លោកក៏បានណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាព អនាម័យឱ្យបានគ្រប់ពេល និងថែរក្សាការពារខ្លួនដោយប្រុងប្រយ័ត្នពីការឆ្លងនៃជំងឺកូវីដ-១៩ ផងដែរ។

អំណោយនាំយកទៅប្រគល់ជូនក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង នំធុង១ធុង មីយើង១កេះ ប្រេងសណ្តែក១ដប ទឹកដោះគោ១កំប៉ុង ក្រមា១ និងថវិកា ២០,០០០រៀល៕

អត្ថបទទាក់ទង