រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ាត់​ត្រា បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង​ការងារ​មនុស្សធម៌​ ​ជាមួយ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ស្ពឺ ​

  • 640
  • ដោយ Admin

កំពង់​ស្ពឺ​÷ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាល​ខេត្ត​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​ ​ទទួល​នូវ​អង្ករ​ ​១​០​តោន សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា ព្រមទាំង​ថវិកាចំនួន​ ​៨​ពាន់​ដុល្លារ​អាមេរិក ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សម្រាប់ចូលរួមចំណែកក្នុងការងារមនុស្សធម៌ ​ពី​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ាត់​ត្រា​ ​នា​ថ្ងៃ​ទី​ ​០​២​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​០​។​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាល​ខេត្ត​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ាត់​ត្រា​ ​និង​លោកជំទាវ​ ​ដែល​បាន​ខិតខំ​ចំណាយ​ស​ម្ភារៈ​និង​ថវិកា​ចូល​រួមចំណែក​អភិវឌ្ឍន៍​ជាមួយ​ខេត្ត​ ​ដើម្បី​បំពេញ​បន្ថែម​លើ​ការងារ​មនុស្សធម៌​ ​ជាមួយ​សាខា​កាកបាទក្រហម​កម្ពុជា​ ​ក្រោម​ការ​​​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​ប្រធាន​កាកបាទក្រហម​កម្ពុជា​ ​ជានិច្ចកាល​តែងតែ​ផ្ដល់​នូវ​អនុសាសន៍​ដល់​សាខា​ ​អនុ​សាខា​ចុះ​ចែក​អំណោយ​ដល់ដៃ​ជនរងគ្រោះ​ ​ជួប​ឧប​ត​វ​ហេតុ​ ​និង​ជន​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត​ផង​ដែរ​។

អត្ថបទទាក់ទង