រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីចែកប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋដែលបានធ្វើអត្តសញ្ញាណកម្មក្រីក្រតាមការស្នើសុំអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩

  • 807
  • ដោយ Admin

កំពង់ស្ពឺ÷ លោកអ៊ុំ លោកពូ អ្នកមីង បង ប្អូន កូន ក្មួយ ធ្លាក់ខ្លួនជរាពិការ មានជំងឺជាប់ប្រាណ និងធ្លាក់ខ្លួនក្រ ទាំងអស់នេះ ក៏ដោយសារតែ ប្រទេសជាតិ មានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ កើតមានលើទឹកដីដ៏ស្រស់បវរនៃយើងមានសិបទសវត្សរ៍មកហើយ ពីរបបមួយ ទៅរបបមួយ គេធ្វើការដណ្ដើមអំណាចគ្នា ដោយចុងអាវុធ ជាហេតុបណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារបាននិរាសព្រាត់ប្រាស់ក្រុមគ្រួសារ និងក្រុមគ្រួសារខ្លះទៀតធ្លាក់ខ្លួនរងរបួសពិការ និងស្លាប់។ ហើយអ្នករស់រានមានជីវិតវិញខ្លះ មានជំងឺរហូតដល់សព្វថ្ងៃនេះ កត្តាទាំងអស់នេះហើយ ដែលជាហេតុធ្វើឲ្យ អ៊ុំ ពូ មីង បង ប្អូនធ្លាក់ខ្លួនឈឺ និងធ្វើឲ្យក្រុមគ្រួសារក្រ រហូតដល់សព្វថ្ងៃនេះ។

ឯកឧត្តមវ៉ីសំណាងមានប្រសាសន៍បែបនេះគ្រាដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីចែកប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋដែលបានធ្វើអត្តសញ្ញាណកម្មក្រីក្រតាមការស្នើសុំអំឡុងពេលនៃការរីករាលដាលជំងឺកូវិត 19 មានចំនួន ៥០ នាក់តំណាងឱ្យគ្រួសារក្រីក្រប្រភេទមានចំនួន ៣២២គ្រួសារ និងក្រ២មានចំនួន ២៨៨ គ្រួសារ របស់ស្រុកសំរោងទង។ ហើយពិធីនេះប្រារព្ធធ្វើនៅអគារប្រជុំសាលាស្រុក នារសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០។

ក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណនោះដែរ ឯកឧត្តមអភិបាលខេត្តបានពាំនាំបណ្ដាំសាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ដោយឡែកនៅថ្ងៃដដែលនោះដែរ នៅអគារប្រជុំសាលាស្រុកបសេដ្ឋ មានកម្មវិធីចែកប័ណ្ណគ្រួសារក្រីក្រដែលមានក្រប្រភេទ១ មានចំនួន ៣៤៣ គ្រួសារ ប្រភេទក្រ២ មានចំនួន ២៥០ គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម ទិត្យ វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺផងដែរ៕

អត្ថបទទាក់ទង