កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឈិន ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ construction.co., ltd និងផ្សារ k c ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ០២ លានរៀល អង្ករចំនួន ០២ តោន មីចំនួន ១២ កេស ទឹកត្រីចំនួន ១០ យួរទឹកស៊ីអ៉ីវចំនួន ១០ យួរត្រីខចំនួន ១០ យួរ និងទឹកបរិសុទ្ធចំនួន ២០ កេសម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។សូមឱ្យលោកអគ្គនាយក និងក្រុមគ្រួសារព្រមទាំងសហការីបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ-វណ្ណៈ-សុខៈ-ពលៈ-កុំបីឃ្លៀងឃ្លាតឡើយ។សាលាខេត្តកំពង់ស្ពឺថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០។
នៅក្នុងពិធីប្រគល់ទទួលដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណ ចំពោះលោក ឈិន ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ construction co ltd និងផ្សារ k c ដែលបានចំណាយពេលវេលា និងទ្រព្យធនជាមួយរដ្ឋបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវិត 19។ ដើម្បីធ្វើយ៉ាងណាឲ្យឆ្លើយតបទាន់ពេលវេលាក្នុងការផ្គត់ផ្គង់ ឬការចែករំលែកសម្ភារៈ ថាវិកា មួយចំនួនទៅដល់ក្រុមគ្រួសារណាដែលមានសមាជិក សង្ស័យថាមានផ្ទុក ឬធ្វើចត្តាឡីស័ក ចំពោះជំងឺឆ្កួត 19។
ជាមួយគ្នានោះផងដែរឯកឧត្តម បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្តទាំងអស់សូមបន្តជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា មកដល់គណៈកម្មាធិការប្រឆាំងកូវីដ19 បន្ថែមទៀតផងដែរ៕