រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

លោកជំទាវ សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានចុះពិនិត្យមើលវឌ្ឍនភាពការកសាងអគារ ពិនិត្យព្យាបាលជំងឺ មានកម្ពស់៥ជាន់

  • 791
  • ដោយ Admin

កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត
លោកជំទាវ សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានចុះពិនិត្យមើលវឌ្ឍនភាពការកសាងអគារ ពិនិត្យព្យាបាលជំងឺ មានកម្ពស់ ៥ ជាន់ជាអំណោយរបស់លោកជំទាវ សៀង ចាន់ហេង ដែលកំពុងសាងសង់នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០។

នាព្រឹកនោះដែរ ទាំងឯកឧត្តម វ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលលក្ខណៈបច្ចេកទេសសាងសង់អគារមន្ទីរពេទ្យថ្មី មានលក្ខណៈធំទូលាយ កម្ពស់ ៥ ជាន់ ព្រមទាំងបំពាក់គ្រឿងបរិក្ខាពេទ្យ បានទៅតាមកិច្ចព្រមព្រៀងគ្នាតាមប្លង់គម្រោងដែលបានចុះកិច្ចព្រមព្រៀងគ្នាមុនពេលសាងសង់។

លោកជំទាវ បានកែប្រែសម្រួលការសាងសង់ខុសលក្ខណៈបច្ចេកទេសមួយចំនួន។ ក្នុងនោះដូចជាបន្ទប់ខ្លះតូច ខ្លះខ្វះបង្អួច តាមជាន់នីមួយៗមានទីធ្លា និងជណ្តើរ មានការរួមតូច។

លោកជំទាវ តម្រូវឲ្យ អ្នកម៉ៅការ ធ្វើការកែសម្រួលឡើងវិញ ក្នុងគោលបំណងឲ្យអាគារមួយនេះមានលក្ខណៈរឹងមាំ ត្រូវតាមស្តង់ដា ប្រកបដោយផាសុខភាព សម្រាប់អ្នកមកទទួលសេវាព្យាបាលនាពេលឆាប់ៗខាងមុខនេះផងដែរ៕

អត្ថបទទាក់ទង