រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត អមដំណើរដោយថ្នាក់ដឹកនាំមន្ត្រីរាជការតាម មន្ទីរ អង្គភាព ជុំវិញខេត្តប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុចំនួន ១៣ វត្ត

  • 806
  • ដោយ Admin

កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត អមដំណើរដោយថ្នាក់ដឹកនាំមន្ត្រីរាជការតាម មន្ទីរ អង្គភាព ជុំវិញខេត្តប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុចំនួន ១៣ វត្ត ពិធីនេះប្រារព្ធធ្វើនៅវត្តសាឡូង ឃុំវល្លិ៍ស ស្រុកសំរោងទង ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០។

បន្ទាប់ពីបូជាទៀន ធូប ផ្កាភ្ញី ចំពោះព្រះភ័ក្រ្ត ព្រះពុទ្ធរូប នឹងធ្វើពិធីតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា រួចមក ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍សំណេះសំណាលជាមួយចាស់ៗព្រឹទ្ធាចារ្យ ដោយឯកឧត្តមបានគូសបញ្ជាក់ថា៖ កត្តាដែលធ្វើអោយប្រទេសមានការអភិវឌ្ឍរីកចម្រើន និងជីវភាពគ្រួសារបងប្អូនធូរធារ និងស្លៀកពាក់ មានសម្ភារៈប្រើប្រាស់ទំនើបៗ ហូបចុកស្នាក់នៅ សុខស្រួល ក៏ដោយសារប្រទេសជាតិយើង មានសុខសន្តិភាព។ ហើយផ្ទុយទៅវិញបើប្រទេសជាតិ គ្មានសន្តិភាពនោះទេ ពុក ម៉ែ មា មីង គ្មានឱកាសជួបជុំគ្នា គ្មានឱកាសអភិវឌ្ឍសង្គមជាតិ និងការគោរពបូជាតាមជំនឿរៀងៗខ្លួនដូចសព្វថ្ងៃនេះទេ។

ឯកឧត្តមបានបន្តផ្ដាំផ្ញើទៀតថា÷ រាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ត្រូវការពារខ្លួនពីជំងឺកូវីត-១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

អត្ថបទទាក់ទង