រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ

  • 1.2ពាន់
  • ដោយ Admin

កំពង់ស្ពឺ៖ព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ ដែលមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖

១).ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត

២.) ពិនិត្យ និងអនុម័តកំណាត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១២

៣.) ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី ១ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត

៤.) ពិនិត្យ និងអនុម័តផេនការសកម្មភាពសម្រាប់ឆមាសទី ២ របស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ

៥). ពិនិត្យ និងអនុម័តប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ សម្រាប់រយៈពេល ១២ខែ គិតចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១៣

៦).បញ្ហាផ្សេងៗ

៦).មតិបូកសរុបបិទកិច្ចប្រជុំ ៕

អត្ថបទទាក់ទង