រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration

រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្ដម សរ សុពុត្រា អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះនៃគណៈកម្មការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការចូលទន្ទ្រាន ដុត ឈូសឆាយ ហ៊ុមព័ទ្ធដីព្រៃឈើឧស្យានជាតិគីរីរម្យ

ដោយ Adminចំនួនទស្សនា (333)

កំពង់ស្ពឺ​ ÷​ កាលពីថៃ្ង​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០​២០​ កម្លាំង​ចំរុះ​ ដឹកនាំដោយ​ ឯកឧត្ដម​ សរ​ សុពុត្រា​ អភិ​បាល​រងខេត្ដកំពង់ស្ពឺ​ តំណាង​ឯកឧត្ដម​ វុី​ សំណាង​ អភិបាល​ នៃ​គណៈអភិ​បាលខេត្ដ​ និងជាប្រធានគណៈបញ្ជាការឯក​ភាពខេត្ដ​ បានចុះពិនិត្យនិងធ្វេីការរុះរេី​ របង​ព័ទ្ធ​ដី​ រោងចាំដី​ និងសំណង់​អាណាធិបតេ​យ្យ​សង់រំលោភយកដីធ្វេីជាកម្មសិទ្ធ​ នៅក្នុង​ដែនឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» ទីតាំងទី១ ស្ថិតនៅចំណុចនាគព័ន្ធក្រុមការងារបាននៅលើបង្គោលរបងឈើចំនួន ៨៣៦ បង្គោល ក្នុងនោះមានបន្លាលួស ៣ ខ្សែស្មើនឹង ៥០០គីឡូក្រាមរស់រើសគ្រោងផ្ទះឈើទើបសាងសង់ថ្មីចំនួនមួយខ្នងរុះរើខ្ទមសាងសង់អំពីឬស្សីរស់រើផ្ទះឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីមួយខ្នងនិងផ្ទះធ្វើអំពីស្បូវចំនួន ៨ ខ្នងត្រូវកងកម្លាំងចម្រុះធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងដែលបានសាងសង់លើផ្ទៃដីប្រមាណជា ១២ ហិកតា។

ទីតាំងទី ២ ឋិតនៅចំណុចអូរកសេះខាងមុខផ្លូវចូលមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្លះសង់លើផ្ទៃដី ០.១២ហិកតា

បើយោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានបង្ហោះឲ្យដឹងថា÷ បើឈប់បាន ឈប់ទៅ! កុំនាំគ្នាទៅទន្ទ្រានកាន់កាប់ដីរដ្ឋ។ ហើយធ្វើជាឈ្លោះគ្នា ដាក់ឲ្យខ្ញុំកាត់ឲ្យខាងនេះ ឬកាត់ឲ្យខាងនោះ មិនអាចទៅរួចទេ។ ទាំងនេះជាសារបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺផងដែរ៕

បច្ចុប្បន្ន​ក្រុមអាណាធិបតេយ្យមួយចំនួនតែង​តែលួចធ្វេីសកម្មភាពទន្រ្ទានយកដីធ្វេីជាកម្ម​សិទ្ធដោយមិនខ្វល់អំពីអ្វីដែលហៅថាជាផ្លូវ​ច្បាប់​នោះឡេីយ​ គឺបានគៀងគរពលរដ្ឋមួយ​ចំនួនមកពីរតំបន់ឆ្ងាយនិងផ្ដល់លុយដោយកា​រកុហកនិងអះអាងថាធានាក្នុងការបង្រ្កាបពីរ​សមត្ថកិច្ច​ ជំនាញ​ពាក់ព័ន្ធ​ ។

អនុវត្ត​ន៍គោលការណ៍ច្បាប់​ គណៈបញ្ជាការឯក​ភាព​ខេត្ដ​ បានធ្វេី​ការរុះរេី​របងព័ទ្ធយកដី​ រោងចាំដី​ និងសំណង់​អាណាធិបតេយ្យ​បាន​មួយចំនួន​ និងបានសំណូមពរដល់បងប្អូនប្រ​ជាពលរដ្ឋដែលត្រូវបានចាញ់បោកមេខ្យល់ញុះញង់អោយចូលរួមប្រព្រឹត្ដសកម្មភាពធ្វេី​ការទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់​ ត្រូវ​តែ​បញ្ឍប់សកម្មភាពដោយការពិចារណាគឹតគូរ​អំពីបញ្ហាការអនុវ្ដន៍ច្បាប់នាំឲ្យមានពិរុទ្ធភាព​ មកលេីខ្លួននិងក្រុមគ្រួសារ​ ផលប្រយោជន៍​បានអ្នកដទៃ។

បណ្ណាល័យព័ត៌មាន
លេខអគ្គិភ័យ
0
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ097 7780 018
អធិការដ្ឋាននគរបាលក្រុងច្បារមន097 7780 173
អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច097 7780 174
អធិការដ្ឋាននគរបាលស្រុកគងពិសី097 7780 175
អធិការដ្ឋាននគរបាលស្រុកថ្ពង097 7780 176
អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់097 7780 177
អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ097 7780 178
អធិការដ្ឋាននគរបាលស្រុកសំរោងទង097 7780 179
KAMPONG SPEU​ WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

អ៊ីមែល : admin@kampongspeu.gov.kh

លេខទូរស័ព្ទ : (+855)16 601607

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

កែប្រែចុងក្រោយ : 2 ម៉ោងមុន