រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

  • 596
  • ដោយ Admin

កំពង់ស្ពឺ÷ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត រសៀលថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2020នេះ ឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិធីនេះប្រារព្ធធ្វើនៅអគារប្រជុំសាលាខេត្តមានសមាសភាពចូលរួមប្រមាណជា 140 នាក់។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តមានប្រសាសន៍ថា÷ ការប្រារព្ធទិវាអន្តរជាតិប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺពិតជាមានអត្ថប្រយោជន៍ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបណ្ដាប្រទេសនៅលើពិភពលោកជាសមាជិកទាំងអស់ តែងប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំក្រោមប្រធានបទ (សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ ដើម្បីសុខភាព) ទាំងនេះជាសារពញ្ញាក់ស្មារតី និងដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូបឲ្យយកចិត្តទុកដាក់ និងចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀនប្រកបដោយទទួលខុសត្រូវ ហើយឈានទៅសម្រេចបាន តាមខ្លឹមសារពាក្យស្លោកថា(ចូលរួមឈប់លុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង)ផងដែរ៕

អត្ថបទទាក់ទង