រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

សន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ»

  • 662
  • ដោយ Admin

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងែចន្ទ​ ១៥រោច ខែអាសាឍ​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម បានបង្ហាញអំពីសមិទ្ធផល និងការរីកចម្រើនរបស់រដ្ឋបាលខេត្ត តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ»

ពិធីនេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងទៅ រដ្ឋបាលខេត្តបានទទួលចំណូល ៩២,៦៥៤លានរៀល ស្មើនឹង៥១០% នៃផែនការឆ្នាំ ដោយចំណាយថវិកាចំនួន ៧៥,០៤៣លានរៀល ស្មើនឹង៩៩% នៃផែនការឆ្នាំសម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍ខេត្ត។

អត្ថបទទាក់ទង