រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នាំយកនូវសម្ភារៈ ប្រគល់ ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

  • 980
  • ដោយ Admin

កំពង់ស្ពឺ÷ រសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នាំយកនូវសម្ភារៈមានម៉ាសធម្មតា ១០.០០០ ម៉ាស់- អាល់កុល ២០០លីត្រ-ម៉ាស់ N95 ២០០ម៉ាស់- អាវ Cover all ២០០ អាវ -ទឹកសុទ្ធ ៣០០កេស- Face Shield ៥០ Face ក្រោមវត្តមានលោកជំទាវ ឡុង បូណារេត អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិតប្រធាន មន្ទីរពេទ្យ។

លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្ត ក្នុងពិធីប្រគល់ទទួលនោះ លោកជំទាវ មានប្រសាសន៍ថា÷ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមរូបលោកជំទាវផ្ទាល់ លោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលបាននាំយកនូវសម្ភារៈយ៉ាងសន្ធឹកសន្ធាប់ ប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីឲ្យគណៈគ្រប់គ្រងធ្វើការចាត់ចែងសម្ភារៈទាំងអស់នេះ តាមតម្រូវការរបស់មន្ទីរពេទ្យ ទៅដល់អ្នកជំងឺ មកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ស្ពឺ នាពេលនេះផងដែរ៕

អត្ថបទទាក់ទង