កំពង់ស្ពឺ÷ យប់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ មន្ទីរ អង្គភាពជុំវិញខេត្ត ចុះពិនិត្យមើលកន្លែងព្យាបាល របស់បងប្អូនជាសិក្ខាម មានជំងឺកូវីដ-១៩ ជាបុរសចំនួន ១៥ នាក់ដែលត្រូវបាន ក្រសួងសុខាភិបាល បញ្ជូនមកឲ្យស្នាក់នៅ និង សម្រាកព្យាបាល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ កម្ពុជា-កូរ៉េ ស្ថិតនៅក្នុងភូមិផ្គង់ សង្កាត់រច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ខណៈពេលដែលចុះពិនិត្យ ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ និងត្រូវធ្វើការ ទំនងទំនង និងផ្ដល់ព័ត៌មាន ជាបន្ទាន់ ក្នុងករណីចាំបាច់ណាមួយ មកអាជ្ញាធរខេត្ត ដើម្បីឲ្យរដ្ឋបាលខេត្ត ធ្វើការចាត់ចែងឆ្លើយតប ឲ្យបានទាន់ពេលវេលា។ ចំពោះកងកម្លាំង ត្រូវគោរពតាមតួនាទី ភារកិច្ចរបស់ខ្លួន ទៅតាមស្មារតីអង្គប្រជុំរបស់គណៈកម្មការប្រឆាំងកូវីដ-១៩។
គួរបញ្ជាក់ផងដែរថា អ្នកសង្ស័យថាមានជំងឺកូវីដ-១៩ ទាំង ១៥ នាក់នោះ មិនមែនប្រជាពលរដ្ឋរស់នៅក្នុងខេត្តនោះទេ។ ហើយករណីជំងឺនេះជាប្រភេទនាំចូលពីប្រទេសរុស្ស៊ីចំនួន ១៣ នាក់ និងមកពីប្រទេសអេស៊ីប ចំនួន ២ នាក់ផងដែរ៕